វៀតណាមចូលរួមផ្សារណាត់ធំបំផុតលើពិភពលោកស្ដីអំពីឧស្សាហកម្មម្ហូបអាហារនៅទីក្រុងបារីស

វៀតណាមចូលរួមផ្សារណាត់ធំបំផុតលើពិភពលោកស្ដីអំពីឧស្សាហកម្មម្ហូបអាហារនៅទីក្រុងបារីស - ảnh 1
វៀតណាមចូលរួមផ្សារណាត់ធំបំផុតលើពិភពលោកស្ដីអំពីឧស្សាហកម្មម្ហូបអាហារនៅទីក្រុងបារីស

(VOV)_​ចាប់ពីថ្ងៃទី១៦ដល់ថ្ងៃទី២០តុលាឆ្នាំ២០១៦​អង្គភាពអាជីវកម្មវៀត​ណាម
ជិត៣០បានចូលរួមផ្សារណាត់អន្តរជាតិ ឧស្សាហកម្មម្ហូបអាហារ (SIAL) នៅទីក្រុងបា
រីស (បារាំង)។​អង្គភាពអាជីវកម្មវៀតណាម ចូលរួមផ្សារណាត់​ក្នុងមុខទំនិញចំនួន៦ 
ដែលវៀតណាមមានឧត្តមភាព ដូចជា៖ អង្ករ ម្រេច ដូងនិង បន្លែ​ បានតាំងបង្ហាញ
នៅលើបរិវេណជាង២៥០ម៉ែត្រក្រឡា។ ឯកអគ្គរដ្ឋទូត​វៀតណាម ប្រចាំនៅបារាំង លោក 
Nguyen Ngoc Son បានអោយដឹងថា៖

          “ ឆ្នាំមុនៗ វៀតណាមក៏ចូលរួមផ្សារណាត់នេះដែរ ប៉ុន្តែបរិមាណមិនច្រើនដូចឆ្នាំ
នេះទេ។ ឆ្ណាំនេះមានអង្គភាពអាជីវកម្មចំនួន៣០ចូលរួម។ ដូច្នេះ ខ្ញុំសង្ឃឹមថា៖​ ផ្សារ
ណាត់លើកនេះនឹងបើកចេញយថាទស្សន៍នាំចេញទំនិញទៅបារាំងនិយាយដោយឡែក
និងអឺរ៉ុបនិយាយរួម។ ទៅទស្សនាស្តង់ទំនិញផ្សេងៗ ខ្ញុំសប្បាយរីក​រាយ និងមានមោទ
នភាពណាស់ ដោយសារមុខទំនិញវៀតណាមបានផ្លាស់ប្តូរថ្មីច្រើន ឆ្លើយតបបានតម្រូវ
ការនៅអឺរ៉ុប។ សង្ឃឹមថានាពេលខាងមុខនេះ តំលៃនាំចេញរបស់​វៀតណាមទៅបារាំង
នឹងកើនឡើង៥-៦ពាន់លានដុល្លារអាមេរិក ​នាពេលខាងមុខនេះ៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ