វៀតណាមចូលរួមផ្សារណាត់នាំចេញនាំចូលនៅព្រះរាជាណាចក្រកម្ពុជា


វៀតណាមចូលរួមផ្សារណាត់នាំចេញនាំចូលនៅព្រះរាជាណាចក្រកម្ពុជា - ảnh 1
វៀតណាមចូលរួមផ្សារណាត់នាំចេញនាំចូលនៅព្រះរាជាណាចក្រកម្ពុជា (Image: VNA)

(VOVworld) – ចាប់ពីថ្ងៃទី ១៥ ដល់ទី ១៨ ធ្នូ នៅមជ្ឈមណ្ឌលតាំងពិពណ៌
ផ្សារណាត់កោះពេជ្រនៅរាជធានីភ្នំពេញរបស់កម្ពុជាប្រព្រឹត្តទៅ «ផ្សារណាត់
នាំ ចេញនាំចូលនិងខេត្តមួយមានផលិតផលមួយឆ្នាំ ២០១៥» ដោយមាន
ការចូលរួមរបស់ក្រុមហ៊ុនកម្ពុជានិងបរទេសមកពីវៀតណាមចិនថៃ ជប៉ុន
ឥណ្ឌូណេស៊ី មីយ៉ាន់ម៉ាជាដើម។ វៀតណាមចូលរួមផ្សារណាត់លើកនេះ
ដោយមានស្តង់ទំនិញចំនួន ២០ ស្តង់។ មុខទំនិញតាំងបង្ហាញលើកនេះរបស់
ក្រុម ហ៊ុនវៀតណាមភាគច្រើនគឺម្ហូបអាហារនំនិងស្ករគ្រាប់គ្រឿងប្រើប្រាស់
គ្រឿង​អេឡិកត្រូវនិក ។ល។ ក្នុងកាលៈទេសៈ សហគមន៍សេដ្ឋកិច្ចអាស៊ាន
(AEC) នឹង ត្រូវបានបង្កើតជាផ្លូវការនាចុងឆ្នាំ ២០១៥ ផ្សារណាត់លើកនេះគឺ
ជាឱកាសល្អដើម្បី បណ្ដាអង្គភាពអាជីវកម្មវៀតណាមបើកទូលាយទីផ្សាជំរុញ
ការនាំចេញ។ ព្រមទាំង នេះក៏ជាឱកាសជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាង
ក្រុមហ៊ុនវៀតណាមជាមួយដៃគូកម្ពុជានិងដៃគូបរទេសទៀតផង៕​

ប្រតិកម្មទៅវិញ

ផ្សេងៗ