វៀតណាមចូលរួមផ្សារណាត់នាំចេញនាំចូលលើទី ១២ នៅកម្ពុជា
(VOVWORLD) -នាល្ងាចថ្ងៃទី ១៥ ធ្នូ នៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា បានប្រារព្ធឡើងផ្សារ ណាត់ នាំចេញនាំចូល និងខេត្តមួយផលិតផលមួយកម្ពុជាលើកទី ១២ ដោយមានការចូលរួមរបស់ប្រទេសនៅក្នុងនិងក្រៅតំបន់ជាច្រើន។
វៀតណាមចូលរួមផ្សារណាត់នាំចេញនាំចូលលើទី ១២ នៅកម្ពុជា |
នាល្ងាចថ្ងៃទី ១៥ ធ្នូ នៅ រាជធានីភ្នំពេញ ប្រទេសកម្ពុជា បានប្រារព្ធឡើងផ្សារ ណាត់ នាំចេញនាំចូល និងខេត្តមួយផលិតផលមួយកម្ពុជាលើកទី ១២ ដោយមានការចូលរួមរបស់ប្រទេសនៅក្នុងនិងក្រៅតំបន់ជាច្រើន។ ផ្សារណាត់ប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១៥ ដល់ ថ្ងៃទី ១៨ ធ្នូ ដោយមានការទាក់ទាញការចូលរួមរបស់សហគ្រាសចំនួន ២០០ ដោយមានស្តង់ទំនិញចំនួន ២៨៦ មកពីខេត្ត ក្រុងទាំង ២៥របស់កម្ពុជា និង វៀតណាម ចិន ជប៉ុន និងថៃ។ អញ្ជើញថ្លែងមតិនៅទីនេះ នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចហ៊ុនសែនបានឲ្យដឹងថា៖ “ផ្សារណាត់នេះគឺជាឱកាសសម្រាប់សហគ្រាសឧទ្ទេសនាម និងផ្សព្វផ្សាយផលិតផលរបស់ខ្លួនយ៉ាងស្មោះត្រង់ តម្លាភាព និងស្អាតស្អំ ហើយមិនឲ្យប្រើប្រាស់ទំនិញក្លែងក្លាយ និងទំនិញអន់គុណភាពឡើយ។ ខ្ញុំជឿជាក់ថា ក្រោយពីផ្សារណាត់នេះ សហគ្រាសក្នុងនិងក្រៅប្រទេសេ នឹងស្វែងរកបានអតិថិជនថ្មី ព្រមទាំងបើកទូលាយទីផ្សារ និងទ្រង់ទ្រាយផលិតកម្ម ធ្វើអាជីវកម្មនាពេលខាងមុខ”។