វៀតណាមចូលរួមផ្សារណាត់ម្ហូបអាហារនិងភេសជ្ជៈ ANUGA ឆ្នាំ ២០១៣
|
វៀតណាមចំនួន ១៨ បានចូលរួមផ្សារណាត់ម្ហូប អាហារនិងភេសជ្ជៈ ANUGA ឆ្នាំ ២០១៣
(Image: Vietnamplus) |
(VOVworld) – អង្គភាពអាជីវកម្មវៀតណាមចំនួន ១៨ បានចូលរួមផ្សារណាត់ម្ហូប
អាហារនិងភេសជ្ជៈ ANUGA ឆ្នាំ ២០១៣ ដែលប្រារព្ធឡើងជាផ្លូវការនាថ្ងៃទី ៥
តុលា នៅទីក្រុង Cologne អាល្លឺម៉ង់។ មណ្ឌលស្តង់ទំនិញរបស់វៀតណាមបាន
ទាក់ ទាញការយកចិត្តទុកដាក់របស់ភ្ញៀវជាច្រើនកុះករ។ ក្នុងផ្សារណាត់លើក
នេះ បណ្ដាអង្គភាពអាជីវកម្មវៀតណាមបានឧទ្ទេសនាមនិងបង្ហាញ កសិផល
អង្ករនិងទឹកត្រី Phu Quoc ជាដើម។ ផ្សារណាត់ ANUGA គឺជាព្រឹត្តិការធំនិង
សំខាន់បំផុតចំពោះផ្នែកផលិតផលពាណិជ្ជកម្មម្ហូបអាហារនិងភេសជ្ជៈនៅ
ទីផ្សារអាល្លឺម៉ង់ ក៏ដូចជា នៅអឺរ៉ុប។ អង្គភាពអាជីវកម្មចំនួន ៦ ពាន់ ៧ រយ
មកពី ប្រទេសចំនួន ១ រយ លើសកលលោកបានចូលរួមផ្សារណាត់នេះ៕