|
ទិដ្ឋភាពបំផ្លាញក្រោយការប៉ះទង្គិចនៅទីក្រុង Aleepo របស់ស៊ីរី នាថ្ងៃទី២៨ មេសា
(រូបថត៖AFP/TTXVN) |
(VOVworld) - នាថ្ងៃទី៤ ឧសភា សមាគមនារីអ.ស.ប (UNWG) បានសហការជាមួយ
ក្រុមអង្គទូតជាង៧០ក្រុមប្រចាំនៅអ.ស.ប ក្នុងនោះមានក្រុមការទូតវៀតណាម រៀប
ចំផ្សារណាត់អន្តរជាតិ Bazaar ២០១៦នៅទីស្ដីការអ.ស.បនៅទីក្រុង New York
ប្រទេសអាមេរិកសំដៅរៃអង្គាសប្រាក់ជួយឧបត្ថម្ភជនភៀសខ្លួនស៊ីរី។
ថ្លែងមតិបើកផ្សារណាត់ អគ្គលេខាធិការអ.ស.បលោក Ban Ki-moon បានឲ្យដឹងថា
ព្រឹត្តិការណ៍ដូចផ្សារណាត់នេះគឺជាឱកាសដើម្បីប្រទេសទាំងឡាយខិតមកជិតគ្នា
ថែមទៀត រួមដៃរួមកម្លាំងកសាងពិភពលោកមួយឲ្យបានកាន់តែសម្បូររុងរឿងនិង
និរន្តរភាព។នៅផ្សារណាត់លើកនេះ ស្ដង់ទំនិញចំនួន២លក់ផលិត ផលសិប្បកម្ម
សិល្បៈនិងម្ហូបអាហាររបស់វៀតណាមបានទាក់ទាញមិត្តភក្តិអន្តរ ជាតិជាច្រើន
កុះករមកទស្សននិងទិញទំនិញ៕