វៀតណាមចូលរួមផ្សារណាត់សម្បុរសធម៌ឆ្នាំ ២០១៤ នៅប៉ាគីស្ថាន
|
វៀតណាមចូលរួមផ្សារណាត់សម្បុរសធម៌ឆ្នាំ ២០១៤ នៅប៉ាគីស្ថាន (Image: VNA) |
(VOVworld) – ផ្សារណាត់សម្បុរសធម៌ឆ្នាំ ២០១៤ ដោយក្រសួងការបរទេសប៉ាគីស្ថាន សហការជាមួយសមាគមនារីអង្គទូតបរទេសប្រចាំនៅប៉ាគីស្ថាន (PFOWA) ទើបនឹង បានប្រព្រឹត្តទៅនៅរដ្ឋធានី Islamabad។ ស្ថានទូតវៀតណាមបានចូលរួមផ្សារណាត់ លើកនេះដោយមានស្តង់ទំនិញចំនួន២ដែលតាំងបង្ហាញផលិតផលសិប្បកម្មវិចត្តិ
សិល្បៈ “Made in Vietnam” និងមុខម្ហូបអាហារពិសេសរបស់វៀតណាម។ លោកជំទាវ
របស់ប្រធានាធិបតីប៉ាគីស្ថាន លោក Mamoon Hussain និងបណ្ដាភ្ញៀវបរទេសបាន
បង្ហាញនូវការចាប់អារម្មណ៍ចំពោះការប៉ិនប្រសប់និងទេពកោសល្យរបស់ប្រជាជន
វៀតណាម។ គោលដៅនៃផ្សារណាត់ PFWOA ដែលត្រូវបានរៀបចំឡើងប្រចាំឆ្នាំគឺ សំដៅរៃអង្គាសប្រាក់ដើម្បីជួយឧបត្ថម្ភជនក្រីក្រជនពិការក្នុងសង្គម។ ស្ថានទូត
វៀតណាមបានរៃអង្គាសប្រាក់បាន ៥ សែន Rupee ក្នុងផ្សារណាត់លើកនេះ៕