វៀតណាមចូលរួមផ្សារណាត់អន្តរជាតិ SiAL Interfood ២០១៧ នៅឥណ្ឌូនេស៊ី

(VOVWORLD) -ផ្សារណាត់អន្តរជាតិអំពីម្ហូបអាហារ ភេសជ្ជៈ និងបច្ចេកទេស SiAL Interfood ប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលផ្សារណាត់ពិព័រណ៌អន្តរជាតិ Jakarta ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ វិច្ឆិកា។
វៀតណាមចូលរួមផ្សារណាត់អន្តរជាតិ SiAL Interfood ២០១៧ នៅឥណ្ឌូនេស៊ី - ảnh 1វៀតណាមចូលរួមផ្សារណាត់អន្តរជាតិ SiAL Interfood ២០១៧ នៅឥណ្ឌូនេស៊ី 

ផ្សារណាត់អន្តរជាតិអំពីម្ហូបអាហារ ភេសជ្ជៈ និងបច្ចេកទេស SiAL Interfood ប្រព្រឹត្តិទៅនៅមជ្ឈមណ្ឌលផ្សារណាត់ពិព័រណ៌អន្តរជាតិ Jakarta ប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី ២២ ដល់ថ្ងៃទី ២៥ វិច្ឆិកា។ នេះគឺជាផ្សារណាត់អន្តរជាតិអំពីម្ហូបអាហារ ភេសជ្ជៈ និងបច្ចេកទេសនាំមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានប្រព្រឹត្តិទៅជាប្រចាំឆ្នាំ នៅ Jakarta សំដៅឧទ្ទេសនាម ផ្សព្វផ្សាយនូវផលិតផលម្ហូបអាហារ ភេសជ្ជៈ ខ្សែសង្វាក់បច្ចេកទេស និងសេវាកម្មជាដើម។

នៅផ្សារណាត់នេះ មានស្តង់ទំនិញ តាំងបង្ហាញជាង ១ ពាន់ ១ រយ របស់ប្រទេសជិត ៣០ នៅលើពិភពលោក។

អញ្ជើញចូលរួមព្រឹត្តិការណ៍នេះ តំណាងពាណិជ្ជកម្មនៃស្ថានទូតវៀតណាមប្រចាំននៅឥណ្ឌូនេស៊ី និងសហគ្រាសក្នុងប្រទេសមួយចំនួន មានស្តង់ទំនិញឧទ្ទេសនាមរាល់ផលិតផលដែលមានប្រៀបខ្លាំង និងសក្កានុភាពរបស់វៀតណាមផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ