វៀតណាមចូលរួមផ្សារណាត់អន្តរជាតិហាវានា
(VOVworld) - នាថ្ងៃទី២ វិច្ចិកា ផ្សារណាត់អន្តរជាតិហាវានាលើកទី៣៣-FIHAV
២០១៥បានប្រារព្ធឡើងជាផ្លូវការដោយមានការចូលរួមរបស់អង្គភាពអាជីវកម្មមកពី
ប្រទេសនិងតំបន់ដែនដីចំនួន៧០លើពិភពលោក ក្នុងនោះមានវៀតណាមផង។ថ្លែង
មតិបើកកម្មវិធី រដ្ឋមន្រ្តីពាណិជ្ជកម្មនិងវិនិយោគបរទេសគុយបាលោកRodrigo
Malmierca បានសង្កត់ធ្ងន់ថា បរិមាណអង្គភាពអាជីវកម្មច្រើនបំផុតក្នុងអំឡុង១៥ឆ្នាំ
កន្លងទៅ ចូលរួមផ្សារណាត់លើកនេះគឺជាភ័ស្តុតាងនៃការយកចិត្តទុកដាក់និងទំនុក
ទុកចិត្តកាន់តែកើនឡើងរបស់សហគមន៍អន្តរជាតិចំពោះទីផ្សារគុយបា។
តាមកម្មវិធីនៃផ្សារណាត់ឆ្នាំនេះ ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣និងថ្ងៃទី៤ វិច្ចិកា នឹង
ប្រព្រឹត្តទៅព្រឹត្តិការណ៍ទិវាវៀតណាមនិងសិក្ខាសាលាអង្គភាពអាជីវកម្មគុយបា-
វៀតណាម៕