វៀតណាមចូលរួមពិធីបុណ្យពណ៌ចម្រុះអាស៊ាននៅបាំងកក់

វៀតណាមចូលរួមពិធីបុណ្យពណ៌ចម្រុះអាស៊ាននៅបាំងកក់ - ảnh 1
វៀតណាមចូលរួមពិធីបុណ្យពណ៌ចម្រុះអាស៊ាននៅបាំងកក់(VOV)

(VOV)_នាយប់ថ្ងៃទី៨ សីហា ពិធីបុណ្យពណ៌ចម្រុះអាស៊ានត្រូវបានបើកនៅ
ទីក្រុងបាងកក(ថៃ) ដោយមានការចូលរួមរបស់រដ្ឋមន្ត្រីកក្រសួងវប្បធម៌ថៃ ​Sonthaya
Khunploem ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Ngo Duc Thang និងដំ​ណាងស្ថានទូតនៃប្រទេសអាស៊ាននានាប្រចាំនៅថៃ។​ថ្លែងមតិនៅទីនេះ រដ្ឋមន្ត្រី​ក្រសួងវប្បធម៌ថៃ Sonthaya Khunploem បាន​អោយដឹងថា÷​ថៃខំប្រឹងប្រែង​អស់ពី​កម្លាំងកាយចិត្តរបស់ខ្លួនដើម្បី​ចូលរួមរាល់សកម្មភាពរួម​របស់អាស៊ាន ផ្សព្វផ្សាយរូប​ភាពរបស់អាស៊ាននិងប្តេជ្ញាចិត្តកសាងសហគមន៍អាស៊ានរួមមួយ នាឆ្នាំ ២០១៥។ ក្រៅពីនាទីសម្ដែងពោពេញទៅដោយអត្តសញ្ញាណជាតិវៀតណាមនៅរៀបចំស្តង់
ទំនិញតាំងបង្ហាញ ផ្សព្វផ្សាយរូបភាព ទឹកដី និងមនុស្សវៀតណាម ក្នុងពិធីបុណ្យ
លើកនេះផងដែរ។ 

ពិធីបុណ្យពណ៌ចម្រុះអាស៊ាននេះជាសកម្មភាពមួយក្នុងចំណោមសកម្មភាព
ក្នុងថ្ងៃទី៨ សីហា ដែលបានថៃរៀបចំឡើង ក្នុងឱកាសរំលឹកខួប​អនុស្សាវរីយ៍លើក​ទី៤៦ ទិវាបង្កើតអាស៊ាន ​និងត្រូវអូសបន្លាយដល់ថ្ងៃទី ១២ សីហា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ