វៀតណាមចូលរួមពិធីរំលឹកខួបទិវាវិសាខបូជាអន្តរជាតិនៅអង្គការសហប្រជាជាតិ

(VOVWORLD) - នៅក្នុងពិភពលោកមួយដែលជួបប្រទះនឹងបញ្ហាប្រឈម និងវិបត្តិដែលមិនធ្លាប់មានពី មុនមកដូចបច្ចុប្បន្ន ទស្សនៈរបស់ព្រះពុទ្ធអំពីសន្តិភាព មេត្តាធម៌ និងភាពសុខដុមរមនា កាន់តែមានអត្ថន័យជាងពេលណាៗទាំងអស់ ហើយបានក្លាយទៅជា “ត្រីវិស័យ” ដើម្បី ជួយមនុស្សឲ្យបញ្ចប់ទុក្ខវេទនា ហើយនាំមកនូវសន្តិភាពដល់មនុស្សជាតិ។ 

វៀតណាមចូលរួមពិធីរំលឹកខួបទិវាវិសាខបូជាអន្តរជាតិនៅអង្គការសហប្រជាជាតិ - ảnh 1ពិធីរំលឹកខួបទិវាវិសាខបូជាអន្តរជាតិ (VESAK) ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញ។ (រូបថត៖ VOV)
នៅថ្ងៃទី ១៣ ខែឧសភា នៅទីក្រុងញូវយ៉ក ពិធីរំលឹកខួបទិវាវិសាខបូជាអន្តរជាតិ (VESAK) ត្រូវបានប្រារព្ធឡើងតាមប្រព័ន្ធអនឡាញ ក្រោមអធិបតីភាពឯកអគ្គរាជទូត ប្រធានស្ថានបេសកកម្មថៃ និងស្រីលង្កា ប្រចាំអង្គការសហប្រជាជាតិ។
ថ្លែងមតិក្នុងពិធីនេះ ឯកអគ្គរដ្ឋទូត ប្រធានស្ថានបេសកកម្មវៀតណាម ប្រចាំនៅ អង្គការសហប្រជាជាតិ លោក Dang Hoang Giang បានឲ្យដឹងថា មហាពិធីវិសាខបូជា មិនត្រឹមតែជាឱកាសដើម្បីរំលឹកខួបនូវទិវាប្រសូត ត្រាស់ដឹង និងចូលបរិនិព្វានរបស់ ព្រះពុទ្ធប៉ុណ្ណោះទេ ថែមទាំងជាឱកាសសម្រាប់ទាំងអស់គ្នាដើម្បីសញ្ចឹងគិតអំពីសតិ អារម្មណ៍ និងព្រះទូន្មានរបស់ទ្រង់ទៀតផង។ លោកឯកអគ្គរដ្ឋទូតបានសង្កត់ធ្ងន់ថា នៅក្នុងពិភពលោកមួយដែលជួបប្រទះនឹងបញ្ហាប្រឈម និងវិបត្តិដែលមិនធ្លាប់មានពី មុនមកដូចបច្ចុប្បន្ន ទស្សនៈរបស់ព្រះពុទ្ធអំពីសន្តិភាព មេត្តាធម៌ និងភាពសុខដុមរមនា កាន់តែមានអត្ថន័យជាងពេលណាៗទាំងអស់ ហើយបានក្លាយទៅជា “ត្រីវិស័យ” ដើម្បី ជួយមនុស្សឲ្យបញ្ចប់ទុក្ខវេទនា ហើយនាំមកនូវសន្តិភាពដល់មនុស្សជាតិ។ ដើម្បី បង្កើតបរិយាកាសអំណោយផលសម្រាប់សន្តិភាព និងការអភិវឌ្ឍន៍ លោកឯកអគ្គរដ្ឋ ទូត Dang Hoang Giang បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការពង្រឹងកិច្ចសហប្រតិបត្តិ ការ និងការសម្របសម្រួលរួមគ្នាក្នុងគោលនយោបាយ និងសកម្មភាព លើកកម្ពស់ តម្លៃសន្តិភាព បរិយាប័ន្ន សេចក្តីមេត្តាករុណា រួមចំណែកក្នុងការប្រែក្លាយព្រះនិព្វាន ទៅជាការពិត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ