វៀតណាមចូលរួមពិព័ណ៌បច្ចេកវិទ្យាព័ត៌មានធំបំផុតនៅទ្វីប អាស៊ី។
(VOVWORLD) /  
|
រូបថតVNA |
Vovworld-ដំណាងនៃក្រសួងព័ត៌មានផ្សព្វផ្សាយវៀតណាមរួមជាមួយដំណាងអង្គភាព
អាជីវកម្មជាង១០បាន ចូលរួមពិព័ណ៌ផ្សព្វផ្សាយទ្វីបអាស៊ី២០១៤ក៍ដូចជាបច្ចេកវិទ្យា
ព័ត៌មាន២០១៤និងការផ្សាយសំលេងទូរទស្សន៍២០១៤ដែលបានធ្វើឡើងនៅសិង្ហបុរី
ពីថ្ងៃទី១៧ដល់ទី២០មិថុនា។
លោកNguyen Thanh Phucប្រធាននាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងព័ត៌មានផ្សព្វផ្សាយ
វៀតណាមបានចូលរួមវេទិការថ្នាក់រដ្ឋមន្រ្តីស្តីពីបច្ចេកវិទ្យាព័ត៌មានលើកទី១០។នៅទី
នេះរដ្ឋមន្រ្តីនិងមន្រ្តីជាន់ខ្ពស់របស់ប្រទេសជាច្រើននៅក្នុងតំបន់បានដំណើរការពិភាគ្សា
អំពីគោលនយោបាយជាតិនិងភាពចំរើនជឿនលឿនថ្មីលើវិស័យនេះ៕
-VOVWORLD