វៀតណាមចូលរួមពិព័រណ៍ទូរគមនាគមន៍ពិភពលោកឆ្នាំ ២០១៩ នៅហុងគ្រី
(VOVWORLD) - នាថ្ងៃទី ៩ ខែកញ្ញា ពិព័រណ៌ទូរគមនាគមន៍ពិភពលោកឆ្នាំ ២០១៩ (ITU Telecom World 2019) បានបើកនៅទីក្រុង Budapest ប្រទេសហុងគ្រី។
រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម លោក Nguyen Manh Hung (រូបថត៖ vietnamplus.vn) |
នេះគឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) ដែលមានទ្រង់ទ្រាយធំនិងសារៈសំខាន់បំផុតក្នុងវិស័យទូរគមនាគមន៍និងបច្ចេកវិទ្យាព័ត៌ មានទូទាំងពិភពលោក។ ពិព័រណ៍ឆ្នាំនេះបានទាក់ទាញការចូលរួមរបស់តំណាងជាង ៥០០០ នាក់មកពីប្រទេសនិងតំបន់ដែនដីជាង ១០០។ ថ្លែងក្នុងពិធីបើកនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មាននិងគមនាគមន៍វៀតណាម លោក Nguyen Manh Hung បានជូនដំណឹងថា ប្រទេសវៀតណាមធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ទូរគមនាគមន៍ពិភពលោកនៅខែកញ្ញា ឆ្នាំ ២០២០ នៅទីក្រុងហាណូយ។ លោក បានអះអាង ថាវៀត ណាមកំពុងខិតខំប្រឹងប្រែងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ ទៅជាហេដ្ឋារចនាសម្ព័ន្ធ ICT ដោយមានគម្រោងការណ៍ស្តីពីយុទ្ធសាស្ត្រផ្លាស់ប្តូរឌីជីថលជាតិ រួមមានរដ្ឋាភិបាល ធុរកិច្ច និងសង្គម។ តាមនោះសុវត្ថិភាពសន្តិសុខអ៊ីធ័រណែតនិង គោលការណ៍ឌីជីថល នឹងក្លាយជាតម្រូវការមូលដ្ឋាននៃបុព្វហេតុផ្លាស់ប្តូរឌីជីថលផងដែរ៕