វៀតណាមចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងម៉ាឃីតធីងអន្តរជាតិតាមអនឡាញនៅអាល់ហ្សេរី

(VOVWORLD) - ទីប្រឹក្សាពាណិជ្ជកម្មលោក Hoang Duc Nhuan បានឲ្យដឹងថាក្រៅពី សភាពាណិជ្ជកម្មវៀតណាមនៅអាល់ហ្សេរីនោះ មានសម្ព័ន្ធក្រុមហ៊ុន ពាណិជ្ជកម្មធំចំនួន២ផ្សេងទៀតគឺអគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយនិង ក្រុមហ៊ុនភាគហ៊ុនកាហ្វេ An Thai ក៏បានចូលរួមពិព័រណ៍លើកនេះដែរ។
វៀតណាមចូលរួមពិព័រណ៍ពាណិជ្ជកម្មនិងម៉ាឃីតធីងអន្តរជាតិតាមអនឡាញនៅអាល់ហ្សេរី - ảnh 1 វៀតណាមជាភ្ញៀវកិត្តិយសនៃពិព័រណ៍តាមអនឡាញលើកនេះ។ (រូបថត៖ vinanet.vn)

ពិព័រណ៍ពាណិជ្ជកម្មនិងម៉ាឃីតធីងអន្តរជាតិតាមអនឡាញដំបូងនៅអាល់ហ្សេរីបានប្រារព្ធធ្វើឡើងនៅថ្ងៃទី១៣ កញ្ញា ដោយមានការចូលរួមរបស់ សហគ្រាសអាល់ហ្សេរីនិងអន្តរជាតិយ៉ាងច្រើនកុះករ ក្នុងនោះវៀតណាមជា ភ្ញៀវកិត្តិយស។ ពិព័រណ៍នេះនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី២៧ កញ្ញា។

ទីប្រឹក្សាពាណិជ្ជកម្មលោក Hoang Duc Nhuan បានឲ្យដឹងថាក្រៅពី សភាពាណិជ្ជកម្មវៀតណាមនៅអាល់ហ្សេរីនោះ មានសម្ព័ន្ធក្រុមហ៊ុន ពាណិជ្ជកម្មធំចំនួន២ផ្សេងទៀតគឺអគ្គក្រុមហ៊ុនពាណិជ្ជកម្មហាណូយនិង ក្រុមហ៊ុនភាគហ៊ុនកាហ្វេ An Thai ក៏បានចូលរួមពិព័រណ៍លើកនេះដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ