|
វៀតណាមចូលរួមមហាសន្និបាត IPU លើកទី ១៣១ នៅទីក្រុង Geneva (Image: VNA) |
(VOVworld) – សមាជិកសភាចំនួន ៨ រយនាក់មកពីប្រទេសចំនួន ១៤០ បានចូលរួម មហាសន្និបាតក្រុមប្រឹក្សាសម្ព័ន្ធភាពសភាអន្តរជាតិ (IPU) លើកទី ១៣១ ដែលប្រព្រឹត្ត
ទៅ ចាប់ពីថ្ងៃទី ១២ ដល់ទី ១៦ តុលា នៅទីក្រុង Geneva ស្វីស។
គណៈប្រតិភូវៀតណាមដឹកនាំដោយអនុប្រធានរដ្ឋសភា លោកស្រី Tong Thi Phong
បានចូលរួម សកម្មភាពនានាក្នុងក្របខ័ណ្ឌ IPU លើកនេះ។ នាថ្ងៃទី ១២ តុលា សម័យ
ប្រជុំ របស់សមាជិកាសភា IPU បានវាយតំលៃវិភាគបណ្ដាសកម្មភាពនិងការជះឥទ្ធិពល របស់អង្គការទៅលើដំណើរការបង្កើនការចូលរួមរបស់នារីក្នុងជីវភាពនយោបាយ។
មុននោះ នាថ្ងៃទី ១០ និងទី ១១ តុលា សន្និសីទ IPU ពិភពលោកទាំងមូលសំរាប់
សមាជិកសភាវ័យក្មេងត្រូវបានរៀបចំឡើង។ បណ្ដាជនចូលរួមសន្និសិទបានអំពាវនាវ
ឲ្យបញ្ជូនអប់រំនយោបាយក្នុងបណ្ដាកម្មវិធីបង្រៀននៅសាលារៀនព្រមទាំងលើកទឹក
ចិត្តការចូលរួមរបស់យុវជនក្នុងការនាំចេញសេចក្តីសម្រេចនយោបាយថ្នាក់ជាតិនិង
អន្តរជាតិរួមមានបណ្ដាគោលដៅអភិវឌ្ឍន៍ដ៏ចីរភាព (SDG) ដែលនឹងជំនួសឲ្យបណ្ដា
គោលដៅអភិវឌ្ឍន៍សហវត្ស (MDG) ក្រោយឆ្នាំ ២០១៥៕