វៀតណាមចូលរួមមហាសន្និបាតក្រុមប្រឹក្សាអង្គការសវនកម្មកំពូលអាស៊ានលើកទី៣
|
គណៈប្រតិភូសវនកម្មវៀតណាមចូលរួមមហាសន្និបាត |
(VOVworld)-មហាសន្និបាតក្រុមប្រឹក្សាអង្គការ សវនកម្មកំពូលអាស៊ីអាគ្នេយ៍
(ASEANSAI) លើកទី៣ បានបើកនាថ្ងៃទី៥វិច្ឆិកា នៅរាជធានីភ្នំពេញរបស់
កម្ពុជា។ គណៈប្រតិភូ សវនកម្មវៀតណាមដឹកនាំដោយអគ្គសវនករ Nguyen
Quang Thanh បានអញ្ជើញចូលរួមសន្និបាត។ នៅទីនេះតំណាងនានាបាន
ពិភាគ្សានិងអនុម័តលើកម្មវិធីសកម្មភាពរបស់បណ្តាគណៈកម្មាធិការ ASEANSAI ដំណាក់កាល២០១៥-២០១៧។ ប្រការគួរឲ្យកត់សម្គាល់គឺ គណៈកម្មាធិការចែក
រំលែកព័ត៌មាន នឹងផ្តោតសំខាន់ទៅលើការអនុវត្តគំរោង ការចំនួន៦ ស្តីអំពី ភាពជាដៃគូឯកជនសាធារណៈ ចំណាយធ្វើសកម្មភាព សវនកម្មលើសេវា
សុខាភិបាល (ឆ្នាំ២០១៦) ដីធ្លីនិង ធនធានរ៉ែ កាត់បន្ថយ ភាពក្រីក្រនិងទុន
ឧបត្ថម្ភពីបរទេសនិង សវនកម្មបណ្តឹងសាធារណ ផងដែរ។ ក្នុងនោះ សវនកម្
មជាតិវៀតណាមជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលា ដោយប្រធានបទ ដីធ្លីនិង
ធនធានរ៉ែឆ្នាំ២០១៧ និងជាប្រធានគំរោងការ កាត់បន្ថយភាពក្រីក្រ និងទុនវិនិយោគពីបរទេសដែលគ្រោងនឹងចាប់អនុវត្តនាឆ្នាំ២០១៧៕