វៀតណាមចូលរួមមហាសន្និបាតលើកទី ២៩ នៃសហភាពសារការីអន្តរជាតិ

(VOVWORLD) - នាថ្ងៃទី ២៦ ខែវិច្ឆិកា មហាសន្និបាតលើក ទី ២៩ នៃសហភាពសារការីអន្តរជាតិ (IUNL) បើកនៅហ្សាកាតាប្រទេសឥណ្ឌូនេស៊ី ដោយមានការចូលរួមពី ប្រតិភូប្រ មាណ ៥០០ នាក់ដែលតំណាងឱ្យប្រទេសចំនួន ៧៩ ជាសមា ជិក។

ប្រតិភូវៀតណាមដឹកនាំដោយលោកស្រី Do Hoang Yen ប្រធាននាយកដ្ឋានជំនួយយុត្តិធម៌នៃក្រសួងយុត្តិធម៌បានចូលរួមមហាសន្និបាតនេះ។ មហាសន្និបាតបានពិភាក្សានិងអនុម័តរបាយការណ៍គ្រប់គ្រងរបស់ប្រធាន ជ្រើសរើសការគ្រប់គ្រងថ្មីនិងពិភាក្សាពីបញ្ហាសំខាន់ៗដែលទាក់ទងនឹងវិស័យនៃសារការីលើកម្រិតពិភពលោក រួមមានការ ផ្តោតលើប្រធានបទដូចជា៖ ផលប៉ះពាល់នៃគោលការណ៍សារការីនៅសតវត្សរ៍ទី ២១ និង ទំនាក់ទំនងនិងតួនាទីរបស់សារការីជាមួយបុគ្គលធម្មតា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ