វៀតណាមចូលរួមមហាសន្និបាតសហព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិនៅកូឡុំប៊ី

វៀតណាមចូលរួមមហាសន្និបាតសហព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិនៅកូឡុំប៊ី - ảnh 1
វៀតណាមចូលរួមមហាសន្និបាតសហព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិនៅកូឡុំប៊ី

(VOVworld)-ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៨កញ្ញា នៅរដ្ឋធានី Bogota ប្រទេសកូឡុំប៊ី
បានប្រព្រឹត្តទៅមហាសន្និបាតសហព័ន្ធនារីប្រជាធិបតេយ្យអន្តរជាតិ លើកទី១៦
 ដោយប្រធានបទ “នារីសាមគ្គី ដើម្បីសន្តិភាព និងតស៊ូប្រឆាំងលទ្ធិចក្រពត្តិនិយម”
 ។ ថ្លែងមតិនៅមហាសន្និបាតនេះ អនុប្រធានអចិន្ត្រៃយ៍នៃសម្ព័ន្ធសមាគមនារីវៀត
 ណាមលោកស្រី Hoang Thi Ai Nhien បានសង្កត់ធ្ងន់ថា សម្ព័ន្ធសមាគមនារីវៀត
ណាមត្រៀមជាស្រេចជាអង្គការសមាជិកមានការទទួលខុសត្រូវក្នុងសហព័ន្ធ
សកម្មចែករំលែកបទពិសោធន៍ និងសាមគ្គី តភ្ជាប់អង្គការនារីជឿនលឿនលើពិភព
លោក។​ដោយស្មារតីម្ចាស់ការនិងសកម្ម​ គណៈប្រតិភូនៃសម្ព័ន្ធសមាគមនារីវៀត
ណាមបានមានបទអន្តរាគមន៍នៅក្នុងសិក្ខាសាលាស្តីពីបម្រែបម្រួលអាកាសធាតុ
និងនាំចេញសំណើរគាំទ្រសន្តិភាព ស្ថិរភាព និងគោរពច្បាប់អន្តរជាតិលើសមុទ្រ
ខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ