វៀតណាមចូលរួមមហោស្រព “ជនអឺរ៉ុបថ្មី” នៅប៊ែលហ្សិក

វៀតណាមចូលរួមមហោស្រព “ជនអឺរ៉ុបថ្មី” នៅប៊ែលហ្សិក - ảnh 1
រូងភ្នំ Phong Nha នៅវៀតណាម

(VOVworld) - ជនវៀតណាមនៅប៊ែលហ្សិកបានចូលរួមមហោស្រព្វ “ជនអឺរ៉ុបថ្មី” ដែលបានរៀបចំឡើងនៅទីក្រុងព្រុចសែលនាថ្ងៃទី៥ មិថុនាដោយសម្ព័ន្ធភាព
ពាណិជ្ជកម្មអឺរ៉ុបថ្មី។ព្រឹត្តិការណ៍នេះគឺសំដៅលើកដម្កើងរាល់ការរួមវិភាគទាន របស់សហគមន៍ជនអន្តោប្រវេសន៍នៅទ្វីបអឺរ៉ុប និងឧទ្ទេសនាមអំពីលក្ខណៈ សម្បូរបែបក្នុងខឿនវប្បធម៌របស់សហគមន៍ជនអន្តោប្រវេសន៍រស់នៅទ្វីបអឺរ៉ុប។ស្តង់ទំនិញរបស់វៀតណាមបានដាក់តាំងបង្ហាញផលិតផលផ្សព្វផ្សាយទេសចរណ៍
អំពីបណ្ដារម្មណីយដ្ឋានល្បីឈ្មោះនៅវៀតណាមដូចជា ឈូងសមុទ្រ Ha Long រូងភ្នំ
 Phong Nha – Ke Bang កេរ្តិ៍ដំណែល Hue វិថីបុរាណ Hoi An ជា ដើម។ជាពិសេស ទស្សនិកជនមានចំណាប់អារម្មណ៍យ៉ាងខ្លាំងពេលរកឃើញ ចំណីអាហារវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ