វៀតណាមចូលរួមមហោស្រពផ្សាយសម្លេងនិងទូរទស្សន៍គុយបា២០១៣
(VOV) /  
|
VOV បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យាស្ថានផ្សាយសម្លេងនិងទូរទស្សន៍គុយបា។ (VOV) |
VOV-គណៈប្រតិភូវិទ្យុសម្លេងវៀតណាម (VOV) ដឹកនាំដោយអគ្គនាយក
លោក Nguyen Dang Tien នាថ្ងៃទី៩កញ្ញាបានចូលរួមពិធីបើកមហោស្រពផ្សាយ
សម្លេងនិងទូរទស្សន៍គុយបាឆ្នាំ២០១៣នៅរដ្ឋធានី Havana។ ជាមួយប្រធានបទ
“ការជះឥទ្ធិពលរបស់វិទ្យុផ្សាយសម្លេងនិងទូរទស្សន៍រដ្ឋចំពោះសង្គម” មហោស្រព
បានមានការចូលរួមរបស់សម្ព័ន្ធក្រុមហ៊ុនឃោសនាអន្តរជាតិនិងវិទ្យុផ្សាយសម្លេង
ទូរទស្សន៍ចំនួន៤០របស់គុយបា។
ក្នុងក្របខ័ណ្ឌមហោស្រពផ្សាយសម្លេងនិងទូរទស្សន៍លើកនេះ VOV បាន
ចុះហត្ថលេខា លើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយវិទ្យាស្ថានផ្សាយ
សម្លេងនិងទូរទស្សន៍គុយបា។ ថ្លែងមតិនៅពីធីចុះហត្ថលេខា អគ្គនាយក VOV
លោក Nguyen Dang Tien បានជឿជាក់ថាកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា
នឹងជួយបង្កើនទំនាក់ទំនងសហប្រតិបត្តិការរវាងភាគីទាំងពីរក្នុងវិស័យផ្សាយ
សម្លេង។ រីឯលោក Guillermo Pavon Pacheco អនុប្រធានវិទ្យាស្ថានផ្សាយសម្លេង
ទូរទស្សន៍គុយបាបានចាត់ទុកថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀង
សហប្រតិបត្តិការជាសកម្មភាពមានអត្ថន័យបង្កើតមូលដ្ឋានសំរាប់ភាគីទាំងពីរ
បន្តនូវទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ៕
-VOV