វៀតណាមចូលរួមមហោស្រពល្បែងយោធាអន្តរជាតិឆ្នាំ២០១៨នៅរុស្ស៊ី

(VOVWORLD) - នាថ្ងៃទី២៨ ខែកក្កដា នៅរដ្ឋធានីម៉ូស្គូនៃសហព័ន្ធរុស្ស៊ី បានបើកមហោស្រព ល្បែងយោធាអន្តរជាតិលើកទី៤ឆ្នាំ២០១៨ (Army Games 2018) ដែលបាន រៀបចំឡើងដោយក្រសួងការពារជាតិរុស្ស៊ី។ 
វៀតណាមចូលរួមមហោស្រពល្បែងយោធាអន្តរជាតិឆ្នាំ២០១៨នៅរុស្ស៊ី - ảnh 1 ពិធីបើកមហោស្រពល្បែងយោធាអន្តរជាតិ២០១៨នៅរុស្ស៊ី

  ក្រុមប្រមាណ១៨៩ក្រុមមកពី៣២ប្រទេស បានចូលរួមប្រកួតក្នុង២៨វិញ្ញាសារ ដែលចាប់ផ្ដើមពីថ្ងៃទី២៨ ខែកក្កដា ដល់ថ្ងៃទី១១ ខែសីហា។

        គណៈប្រតិភូជាន់ខ្ពស់អគ្គសេនាធិការដ្ឋានកងទ័ពប្រជាជនវៀតណាម ដឹកនាំដោយឧត្តមសេនីយ៍ឯក Phan Van Giang អគ្គសេនាធិការកងទ័ពប្រជាជន វៀតណាម និងជាអនុរដ្ឋមន្រ្តីក្រសួងការពារប្រទេស អញ្ជើញចូលរួមព្រឹត្តិការណ៍ នេះ។

        កងទ័ពប្រជាជនវៀតណាមបានបញ្ជូលក្រុមចំនួន៣ក្រុមដែលចូលរួមប្រកួតក្នុងវិញ្ញាសារបើកបររថក្រោះបាញ់គោលដៅ ជំនួយពេទ្យទ័ព និងចង្រ្កានចល័ត៕

ប្រតិកម្មទៅវិញ

ផ្សេងៗ