វៀតណាមចូលរួមមហោស្រពវប្បធម៌ និងម្ហូបអាហារអាស៊ីនៅ អេហ្ស៊ីប
(VOVWORLD) - នាថ្ងៃទី ១៧ ខែវិច្ឆិកាសមាគមភរិយាការទូតអាស៊ីប្រចាំនៅទីក្រុងគែរប្រទេសអេហ្ស៊ីពបានរៀបចំ មហោស្រពវប្បធម៌ ម្ហូបអាហារ និងគ្រឿង សិប្បកម្ម វិចិត្រសិល្បៈអាស៊ី។
មហោស្រពវប្បធម៌ និងម្ហូបអាហារអាស៊ីនៅអេហ្ស៊ីប |
នេះគឺជាសកម្មភាពប្រចាំឆ្នាំរបស់ភរិយាកាទូតអាស៊ីប្រចាំនៅទីក្រុងគែរ សំដៅបង្កើនការជួប្រាស្រ័យវប្បធម៌ និងជាជំរុញចំណងសាមគ្គីភាពរវាងបណ្ដាប្រទេស ក៏ដូចជារៃអង្គាសទឹកប្រាក់សម្រាប់មូលនិធិសប្បុរសធម៌នៅអេហ្ស៊ីបផងដែរ។
មហោស្រពវប្បធម៌ ឆ្នាំនេះ មានសកម្មភាពសម្បូរបែប និងគួឲ្យទាក់ទាញជាច្រើន ដោយមានស្តង់តាំងបង្ហាញម្ហូបអាហារ និងគ្រឿង សិប្បកម្ម វិចិត្រសិល្បៈ ចំនួន ១០០។ ស្តង់ទំនិញរបស់វៀតណាមបានតាំងបង្ហាញគ្រឿង សិប្បកម្ម វិចិត្រសិល្បៈ ដួន និងម្ហូបវៀតណាម ដោយទាក់ទាញបានចំណាប់អារម្មណ៍របស់ភ្ញៀវអន្តរជាតិជាច្រើនកុះករផងដែរ៕