វៀតណាមចូលរួមមហោស្រពវប្បធម៌ប្រជាប្រិយពិភពលោកឆ្នាំ២០១៧នៅរ៉ូម៉ានី

(VOVWORLD) - មហោស្រពវប្បធម៌ប្រជាប្រិយពិភពលោកឆ្នាំ២០១៧ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី៣១ កក្កដា នៅទីក្រុង Bistrita ប្រទេសរ៉ូម៉ានី ដោយមាន ការចូលរួមរបស់តំណាងមកពីប្រទេសឥណ្ឌា សឹង្ហបុរី ឥណ្ឌូនេស៊ី ទួរគី បារាំង អ៊ុយក្រែន វៀតណាម ក្រិក អ៊ីតាលី ស៊ែប៊ីនិងប្រទេសម្ចាស់ផ្ទះរ៉ូម៉ានី។

(VOVworld) - មហោស្រពវប្បធម៌ប្រជាប្រិយពិភពលោកឆ្នាំ២០១៧ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី ២៧ដល់ថ្ងៃទី៣១ កក្កដា នៅទីក្រុង Bistrita ប្រទេសរ៉ូម៉ានី ដោយមាន ការចូលរួមរបស់តំណាងមកពីប្រទេស ឥណ្ឌា សឹង្ហបុរី ឥណ្ឌូនេស៊ី ទួរគី បារាំង អ៊ុយក្រែន វៀតណាម ក្រិក អ៊ីតាលី ស៊ែប៊ីនិងប្រទេសម្ចាស់ផ្ទះរ៉ូម៉ានី។ ក្រុមវៀត ណាមចូលរួមមហោស្រពលើកនេះដោយមានការចូលរួមរបស់សិល្បៈករនិងតន្ត្រីករនៃក្រុមសិល្បៈ Au Co ចំណុះរោងល្ខោនតន្ត្រីរបាំវៀតណាម។ មហោស្រព វប្បធម៌ប្រជាប្រិយពិភពលោកគឺសំដៅឧទ្ទេសនាមវប្បធម៌ប្រជាជាតិដ៏វិសេស វិសាលនៃប្រទេសអាស៊ីនិងអឺរ៉ុបនានា តាមរយៈការសំដែងរបាំនិងតូរ្យតន្ត្រី។ ក្រុម វៀតណាមនាំមកជូនមហោស្រពលើកនេះឈូតសម្ដែងរបាំង ប្រគុំតន្ត្រីប្រពៃណី ពិសេសរបស់ជនជាតិ Kinh Thai H’mong។ ចំណុចលេចធ្លោក្នុងកម្មវិធីតន្ត្រីរបស់ ក្រុមវៀតណាមគឺឈុតសម្ដែងចាប៉ី T’rung និងចាប៉ី Bau (ខ្សែមួយ)ដែលត្រឹមតែមាននៅ វៀតណាមប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ