វៀតណាមចូលរួមយ៉ាងសកម្មក្នុងផ្សារណាត់សម្បុរសធម៌សមាគមន៍នារី អាស៊ី- ប៉ាស៊ីហ្វិក


វៀតណាមចូលរួមយ៉ាងសកម្មក្នុងផ្សារណាត់សម្បុរសធម៌សមាគមន៍នារី អាស៊ី- ប៉ាស៊ីហ្វិក - ảnh 1
វៀតណាមចូលរួមយ៉ាងសកម្មក្នុងផ្សារណាត់សម្បុរសធម៌សមាគមន៍នារី អាស៊ី- ប៉ាស៊ីហ្វិក (Image: VOV)

(VOVworld) – នាថ្ងៃទី ៦ មេសា សមាគមនារីអាស៊ី-ប៉ាស៊ីហ្វិក (ALFS) បានរៀបចំ
ផ្សារ ណាត់មនុស្សធម៌លើកទី ៤០ នៅទីក្រុងតូក្យូ (ជប៉ុន)។ លោកស្រី Komura
ប្រធានគណៈចាត់តាំងបានឲ្យដឹងថា៖ ផ្សារណាត់សម្បុរសធម៌របស់ ALFS គឺជា
សកម្មភាពប្រចាំឆ្នាំដែលត្រូវបានរៀបចំឡើងក្នុងគោលដៅរៃ អង្គាសប្រាក់សំរាប់
សកម្មភាពសម្បុរសធម៌និងជួយសង្គ្រោះជួយឧបត្ថម្ភនារីនិង កុមារនៅប្រទេស
សមាជិក ALFS នានា។ ក្នុងរយៈពេលកន្លងទៅ វៀតណាមបាន សកម្មចូលរួម
រាល់សកម្មភាពរបស់សមាគម។ នៅផ្សារណាត់លើកនេះ សមាគម នារីស្ថាន
ទូតវៀតណាមប្រចាំនៅជប៉ុនមានស្តង់ទំនិញចំនួន ២ ស្តង់ដែលបង្ហាញផលិត
ផលសិប្បកម្មប្រពៃណីរបស់វៀតណាមហើយឧទ្ទេសនាមវប្បធម៌ម្ហូបអាហារ
របស់ខ្លួន។ លោកស្រី Hoang Thi Minh Ha លោកជំទាវឯកអគ្គរដ្ឋទូតវៀតណាម
ប្រចាំនៅជប៉ុនបានឲ្យដឹងថា៖ ចំនួនប្រាក់ដែលទទួលបាននៅផ្សារណាត់លើក
នេះ នឹងត្រូវបានប្រើប្រាស់ជួយឧបត្ថម្ភកុមារាកុមារីក្រីក្រនៅតំបន់ព្រៃភ្នំឆ្ងាយដាច់ ស្រយាលវៀតណាម៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ