វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg
(VOVWORLD) - ក្នុងក្របខ័ណ្ឌនៃវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg (SPIEF-2018) លើកទី ២២ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៤ ដល់ ថ្ងៃទី ២៦ ខែឧសភា។ នាថ្ងៃទី ២៤ ខែឧសភា ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចមជ្ឈឹមវៀតណាម លោក Nguyen Van Binh អញ្ជើញមានសេចក្តីថ្លែងការណ៍មួយក្នុងពិធីបើកវេទិកានេះ ដែរ។
វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពនានានៅវេទិកាសេដ្ឋកិច្ចអន្តរជាតិ Saint Petersburg |
ក្នុងសេចក្តីថ្លែងការណ៍រនេះ លោក Nguyen Van Binh បានឧទ្ទេសនាមអំពី សក្តានុភាពរបស់វៀតណាម ដល់ តំណាងរាប់ម៉ឹននាក់ដែលមកពីប្រទេសចំនួន ១៤០ នៅលើពិភពលោក។ លោកបានអះអាងថា ក្នុងឆ្នាំ២០១៧ កំណើនសេដ្ឋកិច្ចវៀតណាមមានការរីកចម្រើនយ៉ាងល្អប្រសើរ ដោយទទួលបានកំរិតកំណើន ៧.៣៨ % ក្នុងត្រីមាស ទី១ ឆ្នាំ២០១៨ ។ យោងតាម លោក Nguyen Van Binh វេទិកាលើកនេះ បាន ចាត់ទុកជាព្រឹត្តិការណ៍ដ៏សំខាន់សំរាប់វៀតណាមនិងបណ្តាប្រទេសដទៃទៀតក្នុងការពង្រីកទំនាក់ទំនងសហប្រតិបត្តិការ និង រួមគ្នាកសាងខឿនសេដ្ឋកិច្ច ពិភពលោកឲ្យកាន់តែអភិវឌ្ឍន៍បប្រកបដោយចីរភាព។
“យើងខ្ញុំបានចាត់ទុកថា ប្រធានបទឆ្នាំនេះគឺ ”កសាងខឿនសេដ្ឋកិច្ចឲ្យទំនុកទុកចិត្តមួយ” បានប្រព្រឹត្តទៅក្នុងបរិបទដែលវិស័យសេដ្ឋកិច្ចពិភពលោកកំពុង មាននិន្នាកាស្តារឡើងវិញ ក៏ប៉ុន្តែនៅតែមានការបង្កប់ហានិភ័យជាច្រើនទៀត អំពីការគាំពារពាណិជ្ជកម្មនិយម និង ភាពតានតឹងនៃភូមិសាស្ត្រនយោបាយ កាន់តែស្មុគស្មាញពីមួយថ្ងៃទៅមួយថ្ងៃនៅក្នុងតំបន់ជាច្រើនទៀត។ ហេតុដូច្ចេះហើយ ការកសាង និង ការពង្រឹងទំនុកទុកចិត្តរវាងបណ្តាដៃគូនានា ដូចជារវាង បណ្តាសហគ្រាសជាមួយគ្នា និង រវាងរដ្ឋាភិបាលនានា និង ប្រជាជន នឹងទៅជាមូលដ្ឋានគ្រឹះមួយដ៏សំខាន់ ដើម្បីជម្រុញខឿនសេដ្ឋកិច្ចពិភពលោក ប្រកបដោយ ស្ថិរភាព ចីរភាព និង ពេញលេញផងដែរ៕“
ក្នុងថ្ងៃដដែលនេះ លោក Nguyen Van Binh និងគណៈប្រតិភូជាន់ខ្ពស់ នៃបក្សកុម្មុយនិស្តវៀតណាម បានជួបពិភាក្សាទ្វេភាគីជាមួយ ថ្នាក់ដឹកនាំ ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង ថ្នាក់ដឹកនាំសម្ព័ន្ធក្រុមហ៊ុន ថាមពល Gazprom ផងដែរ៕