វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពលើកកំពស់ សមត្ថភាពរបស់ APEC
|
នាយកគ្រប់គ្រងលេខាធិការ ដ្ឋាន APEC បណ្ឌិត Alan Bollard (Image: www.nld.com) |
(VOVworld) – វៀតណាមចូលរួមយ៉ាងសកម្មក្នុងសកម្មភាពលើកកំពស់
សមត្ថភាពរបស់ APEC។ នេះគឺជាការអះអាងរបស់នាយកគ្រប់គ្រងលេខា
ធិការ ដ្ឋាន APEC បណ្ឌិត Alan Bollard ក្នុងបទសម្ភាសណ៍ជាមួយអ្នកយក
ព័ត៌មាននៃ ទីភ្នាក់ងារសារព័ត៌មានវៀតណាមប្រចាំនៅសឹង្ហបុរី មុនពេល
សន្និសីទកំពូល APEC លើកទី ២១ ប្រព្រឹត្តទៅនៅកោះ Bali ឥណ្ឌូណេស៊ី។
បណ្ឌិត Alan Bollard បានចាត់ទុកថា៖ ការចូលរួមយ៉ាងពេញលេញក្នុង
ដំណើរសេរីភាវូបនី យកម្មក្នុងរយៈពេលកន្លងមកបានជួយឧបត្ថម្ភវៀត
ណាមគ្រប់គ្រងគោលនយោ បាយសេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាព ដោយមិនអើពើដល់វិបត្តិសេដ្ឋកិច្ចលកល ។ សមាហរណកម្មចូលក្នុង
APEC បានជួយឧបត្ថម្ភវៀតណាមទទួលបានផលប្រយោធន៍ពីការខំប្រឹង
ប្រែងកែលំអរចំណុះទៅលើគ្នាទៅវិញទៅមករវាងបណ្ដា ខឿនសេដ្ឋកិច្ច
ក្នុងតំបន់។ ទន្ទឹមនឹងនោះ លោក Bollard ក៏បានអះអាងថា៖ វៀតណាមកំពុង
ដើរតួនាទីយ៉ាងសកម្មក្នុងបណ្ដាសកម្មភាពលើកកំពស់សមត្ថភាពនៃវេទិការ
នេះតាមរយៈការចូលរួមគំរោងការណ៍រាប់រយក្នុងរយៈពេល កន្លងមក៕