វៀតណាមចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី៣៨ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប

(VOVWORLD) - នាថ្ងៃទី៥និងទី៦ កក្កដា នៅទីស្នាក់ការអ.ស.បនៅទីក្រុងហ្សឺណែវ ស្វីស ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.បបានដំណើរការសម័យប្រជុំចុងក្រោយៗ ក្រោយ រយៈពេលបីសប្ដាហ៍ធ្វើការ ដើម្បីអនុម័តលើសេចក្ដីសម្រេចចិត្តចំនួន២០ ក្នុងនោះ សេចក្ដីសម្រេចចិត្តស្ដីពីបម្រែបម្រួលអាកាសធាតុនិងសិទ្ធិមនុស្សដែលបាន ពង្រាងដោយវៀតណាមនោះ គឺត្រូវបានអនុម័តដោយមតិឯកច្ឆន្ទ។
វៀតណាមចូលរួមយ៉ាងសកម្មក្នុងសម័យប្រជុំលើកទី៣៨ក្រុមប្រឹក្សាសិទ្ធិមនុស្ស អ.ស.ប - ảnh 1 ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូវៀតណាមប្រចាំអ.ស.ប អង្គការពាណិជ្ជកម្មពិភព លោកនិងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ (រូបថត៖ TTXVN)

តាមការផ្ដួច ផ្ដើមគំនិតរបស់វៀតណាម សេចក្ដីសម្រេចចិត្តស្ដីពីបម្រែបម្រួលអាកាសធាតុឆ្នាំ នេះ ដោយវៀតណាម ហ្វីលីពីននិងបង់ក្លាដែសធ្វើជាសហអ្នកនិពន្ធ បានផ្តោត សំខាន់ទៅលើផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិរបស់នារី។ ធ្វើការឧទ្ទេសនាមអំពីពង្រាងសេចក្ដីសម្រេចចិត្តនេះ ឯកអគ្គរដ្ឋទូត Duong Chi Dung ប្រធានគណៈប្រតិភូវៀតណាមប្រចាំអ.ស.ប អង្គការពាណិជ្ជកម្មពិភព លោកនិងអង្គការអន្តរជាតិផ្សេងៗទៀតនៅទីក្រុងហ្សឺណែវ បានសង្កត់ធ្ងន់ថា បម្រែបម្រួលអាកាសធាតុកំពុងជាការគំរាមកំហែងនិងការយកចិត្តទុកដាក់រួម របស់សហគមន៍អន្តរជាតិ ដោយហេតុនេះចាំបាច់ត្រូវជំរុញខ្លាំងកិច្ចសហប្រតិ បត្តិការអន្តរជាតិអំពីការជួយឧបត្ថម្ភខាងហិរញ្ញវត្ថុ ផ្ទេរប្រគល់បច្ចេកវិទ្យានិង កសាងសមត្ថភាពឲ្យប្រទេសកំពុងអភិវឌ្ឍន៍នានា ដើម្បីទប់ទល់នឹងបម្រែបម្រួល អាកាសធាតុ ជំរុញសិទ្ធិមនុស្សក្នុងនោះមានសិទ្ធិរបស់នារីនិងកុមារី។

        នៅខាងក្រៅសម័យប្រជុំលើកនេះ វៀតណាមក៏សហការឧបត្ថម្ភសិក្ខាសាលា ដោយប្រធានបទ “ជំរុញសិទ្ធិរបស់នារី៖ ទស្សនៈពីអាស៊ាន” ក្រោមអធិបតីភាព របស់ហ្វីលីពីនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ