វៀតណាមចូលរួមយ៉ាងសកម្មចូលក្នុងសកម្មភាពរក្សាសន្តិភាពអ.ស.ប

(VOVworld)- វៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាពអ.ស.បយ៉ាងសកម្ម។ នេះជាមតិរបស់តំណាងនានានៅក្នុងកិច្ចប្រជុំបូកសរុបនូវលទ្ធផលសកម្មភាព រក្សាសន្តិភាពអ.ស.បរបស់វៀតណាមក្នុងឆ្នាំ២០១៥កន្លងទៅ ដែលបានប្រព្រឹត្ត ទៅនាព្រឹកថ្ងៃទី២៩ធ្នូនៅទីក្រុងហាណូយ ក្រោមអធិបតីភាពរបស់អនុរដ្ឋមន្ត្រីការ
ពារប្រទេស ឧត្តមសេនីយ៍ឯក  Nguyen Chi Vinh។ នៅក្នុងកិច្ចប្រជុំនេះ​តំណាង នានាបានសង្កត់ធ្ងន់ទៅលើការដែលវៀតណាមចូលរួមសកម្មភាពរក្សាសន្តិភាព
អ.ស.ប ជាការផ្តួចផ្តើមគំនិតយ៉ាងធំធេងរបស់រដ្ឋនិងកងទ័ពវៀតណាមក្នុង បំណងអនុវត្តជាក់ស្តែងគោលនយោបាយកិច្ចការបរទេសពហុភាគី ពហុបែប និង ម្ចាស់ការចូលរួមក្នុងបណ្តាបញ្ហាសន្តិសុខនិងសន្តិភាពអន្តរជាតិ។ នាពេលកន្លង ទៅស្ថាប័ននានានៃក្រសួងការពារប្រទេសនិងអគ្គសេនាធិការដ្ឋានបានអនុវត្តល្អ រាល់សកម្មភាពរក្សាសន្តិភាព រួមចំណែករក្សាស្ថិរភាពនៅលើពិភពលោក។ 
នាពេលខាងមុខ មជ្ឈមណ្ឌលរក្សាសន្តិភាពវៀតណាម នឹងបន្តការហ្វឹកហាត់ កងកម្លាំងចូលរួមសកម្មភាពរក្សាសន្តិភាពតាមបទដ្ឋានអ.ស.ប និងត្រៀមខ្លួន ជាស្រេចចូលរួមក្នុងក្រុមបេសកកម្មណាមួយដែលសមស្របនឹងលក្ខណៈនិង លទ្ធភាពរបស់វៀតណាមខណៈដែលអ.ស.បសំណូមពរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ