វៀតណាមចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ

(VOVWORLD) - ធ្វើការពិភាក្សាអំពីការអនុវត្តរាល់លទ្ធផលនៃសន្និសីទ COP26 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា៖ វៀតណាមបានកំណត់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាកិច្ចការពិបាកមួយ ប៉ុន្តែក៏ជាជាកិច្ចការចាំបាច់និងបន្ទាន់ផងដែរ។ 
វៀតណាមចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ - ảnh 1ទិដ្ឋភាពនៃជំនួប (រូបថត៖ TTXVN)

នារសៀលថ្ងៃទី ១៤ កុម្ភៈ នៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានអញ្ជើញទទួលជួបលោក Alok Kumar Sharma រដ្ឋមន្ត្រីរដ្ឋាភិបាលអង់គ្លេស ប្រធានសន្និសីទលើកទី ២៦ នៃភាគីចូលរួមអនុសញ្ញាក្របខ័ណ្ឌអង្គការសហប្រជាជាតិស្តីពីការប្រែប្រួលអាកាសធាតុ (COP26) ដែលលោករូបនេះកំពុងបំពេញទស្សនកិច្ចការងារនៅវៀតណាម ដើម្បីជំរុញការអនុវត្តលទ្ធផលនៃសន្និសីទ។

នៅក្នុងជំនួបនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្វាគមន៍ចំពោះរដ្ឋមន្ត្រី និងជាប្រធាន COP26 ដែលបានជ្រើសរើសវៀតណាមជាគោលដៅមួយក្នុងចំណោមគោលដៅសម្រាប់ដំណើរទស្សនកិច្ចអាស៊ី; អបអរសាទរនិងកោតសរសើរចំពោះតួនាទីរបស់ចក្រភពអង់គ្លេសនិងលោករដ្ឋមន្ត្រីផ្ទាល់ចំពោះជោគជ័យនៃសន្និសីទ COP26។ សន្និសីទនេះបានបើកចេញ ដំណាក់កាលថ្មីមួយក្នុងកិច្ចខិតខំប្រឹងប្រែងជាសាកល ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។

វៀតណាមចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ - ảnh 2លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ជូនវត្ថុអនុស្សាវរីយ៍ដល់លោក Alok Sharma (រូបថត៖ TTXVN)

ធ្វើការពិភាក្សាអំពីការអនុវត្តរាល់លទ្ធផលនៃសន្និសីទ COP26 លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានចាត់ទុកថា៖ វៀតណាមបានកំណត់ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុជាកិច្ចការពិបាកមួយ ប៉ុន្តែក៏ជាកិច្ចការចាំបាច់និងបន្ទាន់ផងដែរ។ ជាមួយនឹងវិធីសាស្រ្តអភិក្រមសកល ក្នុងប្រជាជនទាំងអស់ និងសកម្មភាពរហ័ស រឹងមាំនិងទូលំទូលាយ វៀតណាមចូលរួមយ៉ាងសកម្មជាមួយសហគមន៍អន្តរជាតិក្នុងការកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ សម្របខ្លួនទៅនឹងការប្រែប្រួលអាកាសធាតុ។

លោករដ្ឋមន្ត្រីនិងជាប្រធាន COP26 លោក Alok Kumar Sharma បានអះអាង ត្រៀមខ្លួនជាស្រេច សហការយ៉ាងសកម្មនិងចែករំលែកបទពិសោធន៍ជាមួយវៀតណាម ដើម្បីគាំទ្រដល់ការអនុវត្តរាល់កិច្ចព្រមព្រៀង ព្រមទាំងបានឲ្យដឹងថា ចក្រភពអង់គ្លេសនឹងខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តដើម្បីជួយវៀតណាមក្នុងការទាក់ទងផ្ទាល់និងកៀរគរធនធានហិរញ្ញវត្ថុចាំបាច់ក្នុងដំណើរការនេះ។

សូមគូសបញ្ជាក់ថាសន្និសីទ COP26 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ ២០២១ នៅទីក្រុង Glasgow ប្រទេសស្កុតឡែន ចក្រភពអង់គ្លេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ