វៀតណាមចូលរួមរំលែកទុក្ខជាមួយសហព័ន្ធរុស្ស៊ីអំពីការវាយប្រហារនៅទីក្រុងម៉ូស្គូ
(VOVWORLD) - ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានផ្ញើសារទូរលេខ ចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។
ក្រុមអ្នកជួយសង្គ្រោះបានព្យាយាមពន្លត់ភ្លើងនៅកន្លែងកើតហេតុ។ រូបថត៖ THX/TTXVN |
ដោយទទួលបានព័ត៌មាននៃការវាយប្រហារភេរវកម្មនៅមជ្ឈមណ្ឌលលក់ទំនិញ ពាណិជ្ជកម្ម Crocus ខេត្ត Moscow សហព័ន្ធរុស្ស៊ី នាល្ងាចថ្ងៃទី២២ មីនា ឆ្នាំ២០២៤ (ម៉ោងក្នុងតំបន់) បណ្តាលឱ្យមនុស្សស្លាប់និងរបួសជាច្រើននាក់ នាថ្ងៃទី២៣ មីនា ប្រធានរដ្ឋស្តីទីលោកស្រី Vo Thi Anh Xuan បានផ្ញើសារទូរលេខ ចូលរួមរំលែកទុក្ខដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin; នាយករដ្ឋមន្ត្រីលោក Pham Minh Chinh បានផ្ញើសារទូរលេខរំលែកទុក្ខដល់នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin; ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានផ្ញើសារទូរលេខរំលែកទុក្ខដល់ប្រធានក្រុមប្រឹក្សាសហព័ន្ធនៃសភារុស្ស៊ី លោកស្រី Valentina Matvienko និងប្រធាន Duma ជាតិ នៃសភារុស្ស៊ី លោក Vyacheslav Volodin។
នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសលោក Bui Thanh Son ក៏បានផ្ញើសារទូលរសេខរំលែកទុក្ខដល់រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov ផងដែរ៕