វៀតណាមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះក្នុងការផ្ទុះនៅកំពង់ផែ Aqaba ហ្សកដានី

(VOVWORLD) - តាងនាមរដ្ឋាភិបាល និងក្រសួងការបរទេសវៀតណាម លោករដ្ឋមន្ត្រី Bui Thanh Son បានផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនហ្ស៊កដានីចំពោះការបាត់បង់ដ៏ធំធេង ដែលបណ្តាលមកពីគ្រោះថ្នាក់។
វៀតណាមចូលរួមរំលែកទុក្ខដល់ជនរងគ្រោះក្នុងការផ្ទុះនៅកំពង់ផែ Aqaba ហ្សកដានី - ảnh 1រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងជនបរទេសហ្សកដានីលោក Ayman Al-Safadi (រូបថត៖ ក្រសួងការបរទេស)

នារសៀលថ្ងៃទី ២៩ មិថុនា រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son បានអញ្ជើញធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងជនបរទេសហ្សកដានីលោក Ayman Al-Safadi។

ទាក់ទិននឹងការផ្ទុះឧស្ម័នពុលនៅកំពង់ផែ Aqaba ប្រទេសហ្ស៊កដានី កាលពីថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២ តាងនាមរដ្ឋាភិបាល និងក្រសួងការបរទេសវៀតណាម លោករដ្ឋមន្ត្រី Bui Thanh Son បានផ្ញើសាររំលែកទុក្ខដល់រដ្ឋាភិបាល និងប្រជាជនហ្ស៊កដានីចំពោះការបាត់បង់ដ៏ធំធេង ដែលបណ្តាលមកពីគ្រោះថ្នាក់។ លោកបានថ្លែងអំណរគុណដល់ក្រសួងការបរទេស និងអាជ្ញាធរហ្សកដានី ដែលបានជូនដំណឹងយ៉ាងឆាប់រហ័សអំពីពលរដ្ឋវៀតណាមចំនួន ៥ នាក់ដែលបានស្លាប់ ព្រមទាំងយកចិត្តទុកដាក់ចំពោះពលរដ្ឋវៀតណាមផ្សេងទៀតដែលរងរបួសក្នុងករណីនេះផងដែរ។  

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងជនបរទេសហ្សកដានី លោក Ayman Al-Safadi បានផ្ញើសាររំលែកទុក្ខដល់រដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son និងក្រុមគ្រួសារជនរងគ្រោះ។ លោកបានអះអាងថា ស្ថាប័នមានសមត្ថកិច្ចរបស់ហ្ស៊កដានីនឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីសម្របសម្រួល និងជួយឧបត្ថម្ភស្ថានទូតវៀតណាមក្នុងការគាំពារពលរដ្ឋនិងដោះស្រាយរាល់បញ្ហាចំពោះពលរដ្ឋវៀតណាមដែលបានស្លាប់ក្នុងការផ្ទុះនេះផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ