វៀតណាមចូលរួមវេទិកាសកលស្តីពីជនភៀសខ្លួន
(VOVWORLD) - វេទិកាជាសកលស្តីពីជនភៀសខ្លួនបានធ្វើឡើងជាលើកដំបូង នៅទីក្រុងហ្សឺណែវ (នៃប្រទេសស្វីស) នាថ្ងៃទី ១៧ និង ១៨ ខែធ្នូ ពោលគឺចំនឹងមួយឆ្នាំ បន្ទាប់ពីកិច្ច បព្រមព្រៀងជាសកលស្តីពីជនភៀសខ្លួន (GCR) ត្រូវបានអនុម័ត។
ឯកអគ្គរដ្ឋទូត លោក Duong Chi Dung (រូបថត៖ TTXVN) |
គណៈប្រតិភូវៀតណាមដឹក នាំដោយ ឯកអគ្គរដ្ឋទូត និងជាប្រធានក្រុមបេសក កម្មវៀតណាម ប្រចាំនៅទីក្រុងហ្សឺណែវ លោក Duong Chi Dung បានចូលរួមវេទិកានេះផងដែរ។
ថ្លែងមតិនៅឯវេទិកានេះ ឯកអគ្គរដ្ឋទូត លោក Duong Chi Dung បានអះអាងថា វៀតណាមប្តេជ្ញាចិត្ត ចូលរួមយ៉ាងសកម្មនិងមានការទទួលខុសត្រូវក្នុងបណ្តាសកម្មភាពនៃវេទិកា ជាពិសេសក្នុងនាមជាប្រធានសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ២០២០ និងសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០- ២០២១។
ដើម្បីដោះស្រាយបញ្ហានេះ ប្រជាជាតិនានាចាំបាច់ត្រូវបន្តពង្រឹងបរិយាកាសសន្តិភាពនិងស្ថិរភាព ព្រមទាំងអនុវត្តល្អ នូវដំណោះស្រាយចំាបាច់ ដើម្បីលុបបំបាត់ភាពអត់ឃ្លាននិងកាត់បន្ថយភាពក្រីក្រ ក៏ដូចជាបង្កើនកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ទប់ស្កាត់ជម្លោះនិងបង្កើនកិច្ចសន្ទនា។ លើសពីនេះទៅទៀត សហគមន៍អន្តរជាតិគួរតែជំរុញការអនុវត្តជាក់ស្តែងនៃយន្តការចែករំលែកបន្ទុកនិងការទទួលខុសត្រូវ ក៏ដូចជាអនុវត្តកិច្ចព្រមព្រៀងដោយស្ម័គ្រចិត្តនិងពឹងផ្អែកលើសក្តានុពលនិងលក្ខខណ្ឌនៃប្រទេសនីមួយៗ។ ទន្ទឹមជាមួយគ្នានេះ ការផ្តល់បទបញ្ញត្តិសម្រាប់ ជនភៀសខ្លួនគួរតែធានានូវតម្លាភាព ដោយបែងចែកយ៉ាងច្បាស់រវាងជនភៀសខ្លួននិងជនចំណាកស្រុកខុសច្បាប់ដើម្បីគោលដៅសេដ្ឋកិច្ចផងដែរ៕