វៀតណាមចូលរួមសិក្ខាសាលាស្ដីពី៖សន្តិសុខ-ការពារប្រទេសអាស៊ាន-EU
|
វៀតណាមចូលរួមសិក្ខាសាលាស្ដីពី៖សន្តិសុខ-ការពារប្រទេសអាស៊ាន-EU(TTXVN) |
(VOV)_សិក្ខាសាលាស្ដីពីគោលនយោបាយសន្តិសុខ ការពារប្រទេសរួម រវាង អាស៊ាននិង EU ត្រូវបានប្រព្រឹត្តទៅ នៅទីក្រុង Brussels (បែល្ស៊ីក) ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ មិនា។ គណប្រតិភូវៀតណាមចូលរួមសិក្ខាសាលាលើកនេះក្នុងតួនា
ទី ជាអ្នកសម្របសម្រួលក្នុងទំនាក់ទំនងអាស៊ាន-EU។ នៅទីនេះ វរសេនីយ៍ឯក Vu
Van Khanh អនុប្រធានគណៈស្រាវជ្រាវអន្តរជាតិ នៃវិទ្យាស្ថានយុទ្ធសាស្ត្រការពារ
ប្រទេស (ក្រសួងការពារប្រទេសវៀតណាម) បានមានបទថ្លែងសន្ទររកថានៅ សិក្ខាសាលាស្ដីពីទស្សនរបស់វៀតណាមក្នុងការដោះស្រាយការសាកល្បងនានា
នៅក្នុងតំបន់និងនៅលើសកលលោក។ វរសេនីយ៍ឯក Vu Van Khanh បានសង្កត់
ធ្ងន់ថា៖ ចំពោះបញ្ហាសមុទ្រខាងកើត វៀតណាមប្រឆាំងជំទាស់សេចក្ដីប្រកាសរបស់
ចិនអំពី៖ផ្លូវ៩កំណាត់។ វៀតណាមជានិច្ចកាលមានការផ្តួចផ្តើមគំនិតដោះស្រាយរាល់ ជំលោះលើសមុទ្រខាងកើតដោយសន្តិវិធី ដោយឈរលើច្បាប់អន្តរជាតិ ពិសេសគឺ
អនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ និងសេចក្ដីថ្លែង
ការណ៍ស្ដីពីក្រមប្រតិបត្តិតំបន់នៅសមុទ្រខាងកើត ដើម្បីរក្សារសន្តិភាព ស្ថិរភាព
និងស្វែងរកដំណោះស្រាយសារវ័ន្តនិងយូរអង្វែង។ វៀតណាមសម្ដែងការព្រួយ
បារម្មណ៍អំពីអស្ថិរភាពនៅប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ដូចជានៅម៉ាឡេស៊ី
ថៃ កម្ពុជា…។ល៕