វៀតណាមចូលរួមសិក្ខាសាលាស្តីពីគមនាគមន៍នៅប្រទេសម៉ិកស៊ិក
|
គណៈប្រតិភូវៀតណាម (រូបថតៈViệt Hùng/Vietnam+) |
(VOVworld)-គណៈប្រតិភូក្រសួងគមនាគមន៍និង ដឹកជញ្ជូនវៀតណាមដឹកនាំ
ដោយអនុរដ្ឋមន្ត្រី លោក Nguyen Ngoc Dong ចូលរួមសិក្ខាសាលាវេទិកាសហ
ប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC)ស្តីពីការ “ទាក់ទាញវិនិយោគ
ឯកជនចូលក្នុងការអភិវឌ្ឍន៍ហេដ្ឋរចនាសម្ព័ន្ធ ចរាចរណ៍ផ្លូវគោក ផ្លូវដែក តាម
រូបសណ្ឋានសហការសាធារណៈនិងឯកជន (PPP)” ដែលបានប្រព្រឹត្តទៅ នាថ្ងៃ
ទី២០កក្កដានៅប្រទេសម៉ិកស៊ិក។នេះជាសិក្ខាសាលាដោយ APEC រៀបចំ ឡើង
សំដៅលើកកំពស់សមត្ថភាពរបស់បណ្តាប្រទេសជាសមាជិកអំពី PPP ក្នុង ឆ្នាំ
២០១៦។ សិក្ខាសាលានេះមានការចូលរួមរបស់មន្ត្រីនិងអ្នកជំនាញការ ៣០រូប
មកពី៩ប្រទេសជាសមាជិក APEC រួមមាន ម៉ិកស៊ិក វៀតណាម អាមេរិក
កាណាដា ឈីលី ថៃ ម៉ាឡេស៊ី ប៉េរូ និងអូស្ត្រាលី៕