វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីព្រះពុទ្ធសាសនានៅឥណ្ឌា
(VOVWORLD) - មានបទអន្តរគមន៍ជាច្រើនរបស់អ្នកប្រាជ្ញអន្តរជាតិសុទ្ធសឹងតែផ្តោតលើគុណតម្លៃនៃការតភ្ជាប់វប្បធម៌របស់ព្រះពុទ្ធសាសនា ក៏ដូចជាឥទ្ធិពលរបស់ព្រះពុទ្ធសាសនាក្នុងជីវភាពសង្គម និងនយោបាយដូចសព្វ ថ្ងៃ។
វៀតណាមចូលរួមសិក្ខាសាលាអន្តរជាតិស្តីពីព្រះពុទ្ធសាសនានៅឥណ្ឌា (រូបថត៖ TTXVN) |
ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ៩ ខែកុម្ភៈ នៅទីក្រុង Bhubaneswar រដ្ឋ Odisha ប្រទេសឥណ្ឌា សិក្ខាសាលាអន្តរជាតិក្រោមប្រធានបទ “ ព្រះពុទ្ធសាសនា- តួនាទីនៃការតភ្ជាប់វប្បធម៌ និងស្ពានតភ្ជាប់សង្គម និងជាប្រភពនៃសន្តិភាពពិភពលោក ” ត្រូវបានសាកលវិទ្យាល័យ Utkal សហការជាមួយសាកលវិទ្យាល័យ Jawaharlah Nehru និងវិទ្យាស្ថានស្រាវជ្រាវឥណ្ឌូ - ប៉ាស៊ីហ្វិក រៀបចំឡើង។
មានបទអន្តរគមន៍ជាច្រើនរបស់អ្នកប្រាជ្ញអន្តរជាតិសុទ្ធសឹងតែផ្តោតលើគុណតម្លៃនៃការតភ្ជាប់វប្បធម៌របស់ព្រះពុទ្ធសាសនា ក៏ដូចជាឥទ្ធិពលរបស់ព្រះពុទ្ធសាសនាក្នុងជីវភាពសង្គម និងនយោបាយដូចសព្វថ្ងៃ។ សិក្ខាសាលានេះក៏បានពិភាក្សាលើបញ្ហាជាច្រើន ជាមួយអ្នកប្រាជ្ញឥណ្ឌា អូស្ត្រាលី និងបែលហ្ស៊ិកអំពីតួនាទីតភ្ជាប់វប្បធម៌ និងស្ពានតភ្ជាប់សង្គម និងប្រភពដើមនៃសន្តិភាពពិភពលោករបស់ព្រះពុទ្ធសាសនាផងដែរ៕