វៀតណាមចូលរួមសន្និសីទ AMM លើកទី ៤៧


វៀតណាមចូលរួមសន្និសីទ AMM លើកទី ៤៧  - ảnh 1
វៀតណាមចូលរួមសន្និសីទ AMM លើកទី ៤៧ (Image: VNA)

(VOVworld) – នាថ្ងៃទី ៨ សីហា ពិធីបើកសន្និសីទរដ្ឋមន្ត្រីកាបរទេសបណ្ដាប្រទេស
អាស៊ានលើកទី ៤៧ (AMM លើកទី ៤៧) បានប្រារព្ធឡើងនៅរដ្ឋធានី  Nay Pyi Taw របស់មីយ៉ាន់ម៉ានិងសន្និសីទទាក់ទិននានា។ គោលដៅនៃការចូលរួមរបស់គណៈ
ប្រតិភូ វៀតណាមនៅ AMM លើកទី ៤៧ លើកនេះគឺសំដៅពង្រឹងសាមគ្គីភាពនិង
កិច្ចសហប្រតិបត្តិការរវាងបណ្ដាប្រទេសអាស៊ាន កសាងសហគមន៍អាស៊ានរឹងមាំ
និងពង្រីកតួនាទីស្នូលក្នុងការរក្សាបរិយាកាសសន្តិភាពស្ថិរភាពសន្តិសុខនិងសហ
ប្រតិបត្តិការក្នុងតំបន់ដើម្បីនាំមកនូវផលប្រយោជរួមជាច្រើន។ តាមគំរោង បណ្ដា
សម័យប្រជុំរបស់ AMM លើកទី ៤៧ នឹងត្រូវបានរៀបចំឡើង។ ក្រៅពីនោះ បណ្ដាសន្និសីទរដ្ឋមន្ត្រីការបរទេស អាស៊ានជាមួយដៃគូនានា ដូចជា៖ អាស៊ាន+៣ សន្និសីទរដ្ឋមន្ត្រីការបរ ទេសជាន់ខ្ពស់អាស៊ីបូព៌ារលើកទី ៤ (EAS  FMM 4) និង
វេទិការតំបន់ ARF លើកទី ២១ នឹងប្រព្រឹត្តទៅផងដែរ។ ក៏ក្នុងក្របខ័ណ្ឌឱកាស
នេះដែរ បណ្ដាសន្និសីទថ្នាក់រដ្ឋមន្ត្រី ក្នុងក្រខ័ណ្ឌសហប្រតិបត្តិការតំបន់វាលទំ
នាបទន្លេមេគង្គលើកទី ៧ និងដៃគូនឹងត្រូវ បានរៀបចំឡើងទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ