វៀតណាមចូលរូមសន្និសីទ FAO លើកទី៣៣តំបន់អាស៊ី-ប៉ាស៊ីហ្វីក

វៀតណាមចូលរូមសន្និសីទ FAO លើកទី៣៣តំបន់អាស៊ី-ប៉ាស៊ីហ្វីក - ảnh 1
វៀតណាមចូលរូមសន្និសីទ FAO លើកទី៣៣តំបន់អាស៊ី-ប៉ាស៊ីហ្វីក(tinnongnghiepvietnam.wordpress.com)

          (VOV)_នាថ្ងៃទី១០មិនា សន្និសីទលើកទី៣៣ អង្គការស្បៀងអាហារ-កសិកម្ម​
 អង្គការសហប្រជាជាតិ (FAO) តំបន់អាស៊ី-ប៉ាស៊ីហ្វីក ត្រូវបាន​បើកជាផ្លូវ​ការ នៅ​
មជ្ឈមណ្ឌលសន្និសីទអន្តរជាតិ Putrajaya របស់ម៉ាឡេស៊ី ដើម្បីបង្កើន​សន្តិ​សុខ​
ស្បៀង​អាហារ​ ទប់ទល់នឹងបំរ៉ែបំរួលអាកាសធាតុ និងអភិវឌ្ឍន៍កសិកម្ម​និរន្តរភាព។ 
អញ្ជើញ​ចូលរួមសន្និសីទលើកនេះមានបណ្ដារដ្ឋមន្ត្រី មន្ត្រីជាន់ខ្ពស់ និងដំណាង 
អ្នកជំនាញការរាប់រយនាក់មកពីប្រទេសចំនួន៤៦។ គណៈប្រតិភូវៀតណាម ដឹក
នាំដោយអនុ​រដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ លោក Le Quoc Doanh ។

          ក្នុងបទសន្ទរកថានៅសន្និសីទ អនុរដ្ឋមន្ត្រី ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជន
បទ លោក Le Quoc Doanh បានអះអាងថា៖​ការអភិវឌ្ឍន៍កសិកម្ម​ ធានាសន្តិ​សុខ
ស្បៀង​អាហារ​ ​ជាគ្រឹះដ្ឋានសំខាន់ចំពោះសណ្ដាប់ធ្នាប់សង្គម និងនយោ​បាយ ជា
គ្រឹះដ្ឋាន​សំរាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ច នៅប្រទេសនិមួយៗ។ វៀតណាម
ទទួលបាន​សន្តិសុខស្បៀងអាហារថ្នាក់ជាតិ។ វៀតណាមត្រៀមខ្លួនជាស្រេច
សហប្រតិបត្តិការ​ជាមួយ FAO និងប្រទេសជាសមាជិកផ្សេងៗ​ទៀត ដើម្បីធានា
សន្តិសុខស្បៀង​អាហារ​ និងទទួលបាន​គោលដៅ១និង២ នៃបណ្ដាគោលដៅអភិ
វឌ្ឍន៍ចីរភាព (SDG) ដោយ​ការចូលរួមជាមួយ​ FAO និងដៃគូអភិវឌ្ឍន៍នានា និង
ចែករំលែកជាមួប្រទេសផ្សេងៗ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ