|
រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាលវៀតណាម លោក Pham Vu Luan |
(VOV)_សន្និសីទកំពូលស្ដីអំពីអប់រំ ដើម្បីអភិវឌ្ឍន៍ទើបនឹងបានប្រព្រឹត្តទៅ
នៅទីក្រុង Oslo ន័រវែស ពីថ្ងៃទី៦ ដល់ថ្ងៃទី៧ កក្កដា។ នៅទីនេះ អង្គសន្និសីទចំនួន
៤០០នាក់បានប្រមូលផ្តុំពិភាក្សាលើបណ្ដាវិធានការ បង្កើនជំនួយសំរាប់ផ្នែកអប់រំ
ដើម្បីការអភិវឌ្ឍន៍។
ក្នុងឱកាសចូលរួមសន្និសីទលើកនេះ រដ្ឋមន្ត្រីក្រសួងអប់រំ និងបណ្ដុះបណ្ដាល វៀតណាម លោក Pham Vu Luan បានចែករំលែកបទពិសោធន៍ ជោគជ័យរបស់
វៀតណាម ក្នុងការអភិវឌ្ឍន៍អប់រំ បណ្ដុះបណ្ដាល គោលនយោបាយ និងវិនិយោគ
របស់រដ្ឋាភិបាល ក្នុងវិស័យអប់រំ បំរើការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងការដែលវៀត
ណាមប្រើប្រាស់ប្រភពទុន ODA ដើម្បីកែលំអរគុណភាពបង្ហាត់បង្រៀន និងសិក្សារ
ប្រកបដោយប្រសិទ្ធិភាពខ្ពស់។
នៅសម័យបិទសន្និសីទ អង្គសន្និសីទបានចេញសេចក្ដីថ្លែងការណ៍ Oslo ស្ដីពី
ការកំណត់ទិសដៅផ្តល់ជំនួយ ដើម្បីការអភិវឌ្ឍន៍ដល់ឆ្នាំ ២០៣០៕