វៀតណាមចូលរួមសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ ២០១៤
|
វៀតណាមចូលរួមសន្និសីទកំពូលនារីពិភពលោកទាំងមូលឆ្នាំ ២០១៤ (Image: dangcongsan.vn) |
(VOVworld) – ដោយមានការចូលរួមរបស់តំណាងចំនួន ១២០០ នាក់មកពី
ប្រទេស ចំនួន ៨១ លើសកលលោក សន្និសីទកំពូលនារីពិភពលោកទាំងមូល
ឆ្នាំ ២០១៤ បានបើកជាផ្លូវការនៅទីក្រុងប៉ារីសរបស់បារាំង។ គណៈប្រតិភូ
វៀតណាមដឹកនាំដោយ អនុប្រធានរដ្ឋ លោកស្រី Nguyen Thi Doan បានចូល
រួមសន្និសីទនេះ។ ថ្លែងមតិក្នុងពិធីបើកសន្និសីទ អនុប្រធានរដ្ឋវៀតណាម
លោកស្រី Nguyen Thi Doan បានវាយតំលៃខ្ពស់ចំពោះប្រធានបទរបស់
សន្និសីទឆ្នាំនេះ។ ទន្ទឹមនឹងនោះ អនុប្រធានរដ្ឋវៀតណាមក៏បានលើកត្រដែក
សមិទ្ធិសំខាន់ដែលវៀតណាមទទួលបានក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនិង
ការរួមវិភាគទានដ៏ធំធេងរបស់នារីវៀតណាមក្នុងដំណើរការរៀបចំខឿន
សេដ្ឋកិច្ចឡើងវិញជាដើម។ វាយតំលៃអំពីការចូលរួមសកម្មនិងប្រសិទ្ធភាព
របស់វៀតណាមប្រធានសន្និសីទកំពូលនារីពិភពលោកទាំងមូល លោកស្រី I
rene Natividad បានឲ្យដឹងថា៖
“គិតតាំងពីឆ្នាំ២០០១មកវៀតណាមបានរួមចំណែកយ៉ាងសកម្មក្នុងសន្និសីទ
កំពូលនេះ។ចូលរួមសន្និសីទលើកនេះគណៈប្រតិភូវៀតណាមបានបង្ហាញ
ឲ្យពិភពលោកឃើញថា ៖ វៀតណាមកំពុងអភិវឌ្ឍន៍ល្អនិងទទួលបានការជឿន
លឿនជាច្រើនក្នុងការជំរុញតួនាទីរបស់នារី៕