វៀតណាមចូលរួមសន្និសីទកំពូលអាកាសចរណ៍អាស៊ាន-EU

វៀតណាមចូលរួមសន្និសីទកំពូលអាកាសចរណ៍អាស៊ាន-EU - ảnh 1
រដ្ឋមន្រ្តី Dinh La Thang ទទួលជួបជាមួយអនុប្រធានគណៈកម្មាធិការអឺរ៉ុបទទួលបន្ទុកគមនាគមន៍ លោក Siim Kalas (រូបថតៈ giaothongvantai.com)


(VOVworld)-សន្និសីទកំពូលអាកាសចរណ៍នៃសម្ព័ន្ធប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)និងសហភាពអឺរ៉ុប (EU)បានប្រារព្វឡើងនៅសឹង្ហបុរីក្នុងរយៈ២ថ្ងៃ គឺ ថ្ងៃទី១១និងទី១២កុម្ភៈ។ គណៈប្រតិភូរបស់ក្រសួងគមនាគមន៍និងដឹកជញ្ចូន វៀតណាមដឹកនាំដោយរដ្ឋមន្រ្តីលោក Dinh La Thang បានចូលរួមសន្និសីទ និងមានបទអន្តរាគមន៍ស្តីអំពីសុវត្ថិភាពអាកាសចរណ៍។ គោលដៅនៃសន្និសីទ គឺបង្កើនកិច្ចសហប្រតិបត្តិការនយោបាយ បច្ចេកវិទ្យា និងឧស្សាហកម្មក្នុងវិ​ស័យអាកាសចរណ៍របស់អាស៊ាននិង EU។ អនុប្រធានគណៈកម្មាធិការអឺរ៉ុប ទទួលបន្ទុកគមនាគមន៍ លោក Siim Kalas បានប្រកាសថា ទ្វីបអាស៊ីជាទីផ្សារ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។ លោក Siim Kalas អះអាងថា សន្និសីទ នេះ បានគូសសញ្ញាពីជំហានដំបូងរបស់ដំណាក់កាលថ្មីក្នុងទំនាក់ទំនង សហ ប្រតិ
បត្តិការរវាង EU និងអាស៊ាន។

        នៅសន្និសីទកំពូលអាកាសចរណ៍អាស៊ាន-EU តំណាងក្រុមហ៊ុនអាកាស
ចរណ៍ និងមន្រ្តីរដ្ឋាភិបាលរបស់បណ្តាប្រទេសរួមទាំងគណៈកម្មាធិការអឺរ៉ុប បានពិភាក្សាលើប្រធានបទជាច្រើន ក្នុងនោះមានទីផ្សាអាកាសចរណ៍តែមួយ
គត់ យថាទស្សន៍ទីផ្សារនិងឱកាសធ្វើអាជីវកម្មក្នុងអាស៊ាន EU ជាមួយនឹង​ទីផ្សាអាកាសចរណ៍អាស៊ាន-EU និងសុវត្ថិភាពអាកាសចរណ៍ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ