វៀតណាមចូលរួមសន្និសីទគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិរបស់បណ្ដាគណៈបក្សនយោបាយអាស៊ី


វៀតណាមចូលរួមសន្និសីទគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិរបស់បណ្ដាគណៈបក្សនយោបាយអាស៊ី - ảnh 1
វៀតណាមចូលរួមសន្និសីទគណៈកម្មាធិការអចិន្ត្រៃយ៍នៃសន្និសីទអន្តរជាតិ របស់បណ្ដាគណៈបក្សនយោបាយអាស៊ី (Image: VOV)

(VOVworld) – ចាប់ពីថ្ងៃទី ២៨ កុម្ភៈ ដល់ទី ៣ មិនា សន្និសីទគណៈកម្មាធិការនៃ អចិន្ត្រៃយ៍សន្និសីទអន្តរជាតិរបស់បណ្ដាគណៈបក្សនយោបាយនៅទ្វីបអាស៊ី
លើកទី ២៤ (ICAPP) ប្រព្រឹត្តទៅនៅរដ្ឋធានី Kuala Lumpur ម៉ាឡេស៊ី ដោយមាន
ការចូលរួមរបស់តំណាងគណៈបក្សនយោបាយចំនួន ២២ មកពីអាស៊ី អហ្វ្រិក
អឺរ៉ុបនិងដៃគូអង្គការក្រៅរដ្ឋាភិបាលមួយចំនួន។ គណៈប្រតិភូបក្សកម្មុយនិស្ត
វៀតណាមដឹកនាំដោយ លោក Tran Dac Loi អនុប្រធានគណៈកម្មាធិការកិច្ចការ
បរទេសមជ្ឈឹមបានចូលរួមសន្និសីទលើកនេះ។ នៅសន្និសីទ បណ្ដាតំណាង
ប្រមូលផ្តុំវាយតំលៃសកម្មភាពនៃ ICAPP បន្ទាប់ពីមហាសន្និបាតលើកទី ៨  
នៅ Sri Lanka នាខែ កញ្ញា ឆ្នាំ ២០១៤ ហើយកំណត់ទិសដៅគោលដៅអាទិភាព ជាពិសេសគឺការកាត់បន្ថយភាពក្រីក្រការទប់ទល់នឹងបំរ៉ែបំរួលរបស់អាកាសធាតុ
និងការប្រឆាំងនឹងជ្រុលនិយម។ បណ្ដាតំណាងបានពិភាក្សាអំពីការផ្តល់ប្តូរថ្មីអង្ការ
និងសកម្មភាពសំដៅលើកកំពស់ប្រសិទ្ធភាពរបស់ ICAPP  ឆ្ពោះទៅការរៀបចំ
ឲ្យមហាសន្និបាត ICAPP លើកទី ៩ នៅម៉ាឡេស៊ីនាឆ្នាំ២០១៦ខាងមុខ។ វៀតណាមបានចូលរួមពិភាក្សាយ៉ាងសកម្មបណ្ដាខ្លឹមសារនៃ សន្និបាតលើកនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ