វៀតណាមចូលរួមសន្និសីទជាន់ខ្ពស់តភ្ជាប់អាស៊ាន- ឥណ្ឌា

(VOVWORLD) -នាថ្ងៃទី ១១ ធ្នូ នៅរដ្ឋធានី New Delhi ប្រទេស ឥណ្ឌាបានប្រារព្ធឡើងសន្និសីទជាន់ខ្ពស់អំពីការតភ្ជាប់សម្ព័ន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងឥណ្ឌា ដោយប្រធានបទ “កម្លាំងចលករសម្រាប់ការតភ្ជាប់ឌីជីថល និងធម្មជាតិចំពោះអាស៊ីក្នុងសតវត្សរ៍ទី ២១”។
វៀតណាមចូលរួមសន្និសីទជាន់ខ្ពស់តភ្ជាប់អាស៊ាន- ឥណ្ឌា - ảnh 1វៀតណាមចូលរួមសន្និសីទជាន់ខ្ពស់តភ្ជាប់អាស៊ាន- ឥណ្ឌា 

នាថ្ងៃទី ១១ ធ្នូ នៅរដ្ឋធានី New Delhi ប្រទេស ឥណ្ឌាបានប្រារព្ធឡើងសន្និសីទជាន់ខ្ពស់អំពីការតភ្ជាប់សម្ព័ន្ធសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងឥណ្ឌា ដោយប្រធានបទ “កម្លាំងចលករសម្រាប់ការតភ្ជាប់ឌីជីថល និងធម្មជាតិចំពោះអាស៊ីក្នុងសតវត្សរ៍ទី ២១”។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងព័ត៌មាន និងផ្សាព្វផ្សាយ លោក Phan Tam បានអញ្ជើញចូលរួមសន្និសីទនេះ។

អញ្ជើញថ្លែងមតិនៅទីនេះ លោក Phan Tam បានអះអាងថា៖ ឥណ្ឌាគឺជាដៃគូសន្ទនាដ៏សំខាន់របស់អាស៊ាន ហើយឥណ្ឌាកំពុងរួមសហការយ៉ាងជិតស្និទ្ធិជាមួយសម្ព័ន្ធសមាគមក្នុងគម្រោងការណ៍រួមជាច្រើនលើគ្រប់វិស័យ។ លោកបានសម្ដែងក្ដីជឿជាក់ថា សន្និសីទលើកនេះ នឹងជាឱកាសល្អដើម្បីពិគ្រោះយោបល់ និងចែករំលែកទស្សនៈអំពីសកម្មភាពជាច្រើន ហើយនាំមកនូវផលប្រយោជន៍ ដែលអាចអនុវត្តបានសម្រាប់អាស៊ាន និង ឥណ្ឌា។

សន្និសីទនេះបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១២ ធ្នូ ដោយមានសម័យពិភាក្សាពិសេសអំពីការតភ្ជាប់ផងដែរ។ បណ្ដាសម័យពិភាក្សាបន្ត នឹងធ្វើការពិភាក្សាអំពីផែនការមេតភ្ជាប់អាស៊ាន  និងអំពីហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពលើវិស័យអាកាសចរណ៍ ផ្លូវសមុទ្រ ថាមពលជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ