វៀតណាមចូលរួមសន្និសីទជាន់ខ្ពស់សកលលោក Gujarat Vibran នៅឥណ្ឌា
|
អនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Cao Quoc Hung ជួបធ្វើការជាមួយសម្ព័ន្ធក្រុមហ៊ុនIL&FS |
(VOVworld)- សន្និសីទជាន់ខ្ពស់សកលលោក Gujarat Vibran បានប្រព្រឹត្តទៅចាប់
ពីថ្ងៃទី១០ដល់ថ្ងៃទី១៣ខែមករានៅឥណ្ឌាក្រោមប្រធានបទ “អភិវឌ្ឍន៍សេដ្ឋកិច្ចនិង
សង្គមប្រកបដោយនិរន្តរភាព”។ សន្និសីទលើកទី៨នេះមានការចូលរួមរបស់ប្រមុខ
រដ្ឋថ្នាក់ដឹកនាំរដ្ឋាភិបាល និងអ្នករៀបចំផែនការនានាលើទូទាំងពិភពលោក សំដៅ
ជម្រុញកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទ
នេះដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងឧស្សាហ-ពាណិជ្ជកម្មលោក Cao Quoc Hung
ដែលនឹងចូលរួមកម្មវិធីតុមូលដោយមានវត្តមានប្រធានគណៈប្រតិភូនានានិងអគ្គ
នាយកនៃសម្ព័ន្ធក្រុមហ៊ុនធំៗរបស់ឥណ្ឌានិងអន្តរជាតិផងដែរ៕