វៀតណាមចូលរួមសន្និសីទថ្នាក់ដឹកនាំស្ថាប័នពិសេស សន្តិសុខ និងការពារច្បាប់នៅ សហព័ន្ធរុស្ស៊ី
(VOVWORLD) -ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ តុលា នៅទីក្រុង Krasnodar បានប្រព្រឹត្តទៅសន្និសីទលើកទី ១៦ ថ្នាក់ដឹកនាំ ស្ថាប័នពិសេស សន្តិសុខ និងការពារច្បាប់។
វៀតណាមចូលរួមសន្និសីទថ្នាក់ដឹកនាំស្ថាប័នពិសេស សន្តិសុខ
និងការពារច្បាប់នៅ សហព័ន្ធរុស្ស៊ី |
ចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៥ តុលា នៅទីក្រុង Krasnodar បានប្រព្រឹត្តទៅសន្និសីទលើកទី ១៦ ថ្នាក់ដឹកនាំ ស្ថាប័នពិសេស សន្តិសុខ និងការពារច្បាប់។ អញ្ជើញចូលរួមសន្និសីទនេះ មានគណៈប្រតិភូចំនួន ១១៦ មកពី ប្រទេស និងអង្គការអន្តរជាតិចំនួន ៧៤ ដូចជា៖ អង្គការសហប្រជាជាតិ ស្ថាប័នប្រឆាំងភេរវកម្មតំបន់ចំណុះអង្គការសហប្រតិបត្តិការសៀងហៃ (SCO) មជ្ឈមណ្ឌលប្រឆាំងភេវរកម្មចំណុះសហគមន៍បណ្ដាប្រទេសឯករាជ្យ (SNG) និងសហភាពអឺរ៉ុប (EU)។ គណៈប្រតិភូវៀតណាមដឹកនាំដោយ ឧត្តមសេនីយ៍ទោ លោក Nguyen Van Son អនុរដ្ឋមន្រ្តីក្រសួងនគរបាលវៀតណាម។
នៅក្នុងសន្និសីទនេះ លោក Nguyen Van Son បានថ្លែងសុន្ទរកថាសំខាន់។ លោកបានវាយតម្លៃខ្ពស់ចំពោះប្រធានបទនៃសន្និសីទឆ្នាំនេះ ហើយចាត់ទុកថានេះគឺជាជម្រើសសមស្របក្នុងស្ថានភាពភេរវកម្ម សកម្មភាពជ្រុលនិយមបានកើនឡើងនៅប្រទេសជាច្រើន ហើយជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខពិភពលោកលោក។ ។ តាមលោក Nguyen Van Son ថាវៀតណាមបានប្រមូលផ្ដុំកម្លាំងពីប្រជាជនទាំងមូលចូលរួមការបង្ការ ប្រឆាំងភេរវកម្ម កសាងក្របខ័ណ្ឌគតិយុត្ត ហើយអះអាងថា វៀតណាមនឹងបន្តខិតខំប្រឹងប្រែងជំរុញ បើកទូលាយទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពជាមួយបណ្ដាប្រទេស គាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់សហគមន៍អន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងអំពើភេរវកម្មនិងសកម្មភាពជ្រុលនិយម ដោយគោរពតាមធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍នៃច្បាប់អន្តរជាតិ៕