វៀតណាមចូលរួមសន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់អាស៊ាន-EU លើកទី២៤
(VOVWORLD) -នាថ្ងៃទី៥កក្កដា សន្និសីទថ្នាក់មន្ត្រីជាន់ខ្ពស់នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍- សហ ភាពអឺរ៉ុប (អាស៊ាន-EU) លើកទី២៤បានរៀបចំឡើងនៅទីក្រុងបាងកក់ប្រទេសថៃ។
គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះដឹកនាំដោយអនុរដ្ឋ មន្ត្រីការបរទេស លោក Nguyen Quoc Dung។ នៅក្នុងសន្និសីទពោលខាងលើ អាស៊ាននិង EU សង្ឃឹមថា នឹងបង្កើនថែមទៀតទំនាក់ទំនង កិច្ចសហប្រតិបត្តិការ ការលើវិស័យជាច្រើន ដូចជា ពាណិជ្ជកម្ម អភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព បម្រែ បម្រួលអាកាសធាតុ និងសន្តិសុខជាដើម។ ទន្ទឹមជាមួយគ្នានោះ អង្គសន្និសីទនឹង ពិភាក្សាអំពីការត្រៀមរៀបចំសម្រាប់សន្និសីទរដ្ឋមន្ត្រីអាស៊ាន (PMC) ជាមួយ EU ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងម៉ានីលនាខែសីហាខាងមុខ ក៏ដូចជារាល់សកម្មភាព រំលឹកខួបលើកទី ៤០នៃទិវាបង្កើតទំនាក់ទំនងសន្ទនាអាស៊ាន-EU ក្នុងឆ្នាំ២០១៧ នេះផងដែរ៕