វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធនៅអេហ្ស៊ីប។

វៀតណាមចូលរួមសន្និសីទថ្នាក់រដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធនៅអេហ្ស៊ីប។ - ảnh 1
គណៈប្រតិភូវៀតណាមចូលរួមសន្និសីទ(រូបថត៖​ Internet)

VOV-សន្និសីទរដ្ឋមន្ត្រីចលនាមិនចូលបក្សសម្ព័ន្ធ (NAM)កំពុងប្រព្រឹត្តទៅ
នៅទីក្រុង Sharm El Sheikh របស់អេហ្ស៊ីប។ ប្រព្រឹត្តទៅក្នុងរយៈពេល៤ថ្ងៃ
ចាប់ពីថ្ងៃទី៧ដល់​ថ្ងៃទី១០ឧសភា សន្និសីទលើកនេះពិភាគ្សាអំពីបណ្ដា
ខ្លឹមសារសារវន្តបំផុតដើម្បី​ត្រៀមរៀបចំឲ្យសន្និសីទជាន់ខ្ពស់នៃចលនា មិនចូលបក្សសម្ព័ន្ធដែលនឹងបានដំណើរការនាចុងខែសីហានៅ Tehran
(អ៊ីរង់)។ ឆ្លើយសម្ភាសអ្នកយកព័ត៌មាននៃវិទ្យុសំលេងវៀតណាមប្រចាំនៅ
អេហ្ស៊ីប លោក​ Hoang Chi Trung ប្រធាននាយកដ្ឋានបណ្ដាអង្គការអន្តរជាតិ
ក្រសួងការបរទេស​វៀតណាមបានឲ្យដឹងថា អនុរដ្ឋមន្ត្រីការបរទេស Le
Luong Minh នឹងធ្វើជាប្រធាន​គណៈប្រតិភូវៀតណាមចូលរួមសន្និសីទលើក
នេះ។ គណៈប្រតិភូវៀតណាមបាន​ចូលរួមសកម្មនិងមានការរួមចំណែកជាក់
ស្ដែង ក្នុងដំណើរការត្រៀមរៀបចំខ្លឹមសារឯកសារជាលាយល័ក្ខអក្សរសំរាប់
សន្និសីទ។ លោក​Hoang Chi Trung ថ្លែងថា៖   “ឯកសារជាលាយល័ក្ខអក្សរមានខ្លឹមសារជាច្រើននិងដំណើរការចរចារត្រូវ
បាន​ប្រព្រឹត្ត​​ទៅនៅក្រុងញូយ៉ក់នាចុងខែមិនាដើមខែមេសាក្នុងរយៈពេល​
៣សប្ដាហ៍។ តាមរយៈគណៈប្រតិភូវៀតណាមប្រចាំនៅអង្គការសហប្រជា
ជាតិយើងបាន​សហការ​ជាមួយបណ្ដាប្រទេសក្នុងចលនាមិនចូល បក្សសម្ព័ន្ធ
ក្នុងសមាគមន៍​អាស៊ានដើម្បី​កសាងគោលការណ៍រួមរបស់ចលនា មិនចូលបក្ស
សម្ព័ន្ធអំពីបណ្ដា​បញ្ហានោះ​ពិសេស​គឺការវាយតំលៃអំពីស្ថានភាពនៅអាស៊ី-
អាគ្នេយ៍ ការអភិវឌ្ឍន៍របស់​អាស៊ាន ការកសាង​ដំបន់​សន្តិភាពស្ថិរភាព ក្នុងដំបន់ក៏ដូចជាលើពិភពលោកជា​ដើម៕”

ប្រតិកម្មទៅវិញ

ផ្សេងៗ