វៀតណាមចូលរួមសន្និសីទថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ អាស៊ាន - ជប៉ុនលើកទី ១០

(VOVWORLD) -បណ្ដាប្រទេសគប្បីអនុវត្តន៍ សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។
វៀតណាមចូលរួមសន្និសីទថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ អាស៊ាន - ជប៉ុនលើកទី ១០ - ảnh 1 លោក Nguyen Chi Vinh សមាជិកមជ្ឈឹមបក្ស សមាជិកអចិន្ត្រៃយ៍គណកម្មាធិការ យោធាមជ្ឈឹម អនុវរដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម

នាថ្ងៃទី ១០ កញ្ញា សន្និសីទថ្នាក់អនុរដ្ឋមន្ត្រីការពារជាតិ អាស៊ាន - ជប៉ុនលើកទី ១០ បានប្រព្រឹត្តិទៅនៅទីក្រុង Nagoya ប្រទេសជប៉ុន។ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh សមាជិកមជ្ឈឹមបក្ស សមាជិកអចិន្ត្រៃយ៍គណកម្មាធិការ យោធាមជ្ឈឹម អនុវរដ្ឋមន្ត្រីក្រសួងការពារជាតិ ដឹកនាំគណប្រតិភូការពារជាតិវៀតណាម អញ្ជើញចូលរួមសន្និសីទនេះ។ ក្នុងក្របខ័ណ្ឌនៃសន្និសីទនេះ បានប្រព្រឹត្តិទៅសម័យប្រជុំសំខាន់ចំនួន ៣ ដោយប្រធានបទដូចជា ការសាកល្បង ការខិតខំប្រឹងប្រែងក្នុងការចែករំលែកតម្លៃសកលដោយឈរលើការគោរពច្បាប់ ការសាកល្បង និងការខិតខំប្រឹងប្រែងក្នុងការទប់ទល់នឹង គ្រោះមហន្តរាយ ធម្មជាតិ និងចក្ខុវិស័យដើម្បីធ្វើឲ្យទំនាក់ទំនងសហប្រតិបត្តិការការពារជាតិរវាងអាស៊ាន និងជប៉ុនកាន់តែស៊ីជម្រៅថែមទៀត។ ចែករំលែកអំពីសារៈសំខាន់នៃការគោរពច្បាប់អន្តរជាតិ នោះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានសង្កត់ធ្ងន់ថា បច្ចុប្បន្ននេះប្រព័ន្ធច្បាប់អន្តរជាតិមានភាពពេញលេញ បណ្ដាប្រទេសគប្បីយល់អំពីច្បាប់អន្តរជាតិ ឱ្យបានត្រឹមត្រូវ ហើយអនុវត្តន៍អនុសញ្ញានិងសន្ធិសញ្ញាអន្ដរជាតិដែលបានចូលរួមយ៉ាងពេញលេញ និងម៉ឹងម៉ាត់។ អង្គសន្និសីទបានចាត់ទុកថា នៅពេលពិភាក្សាអំពីការគោរពច្បាប់នោះ គឺមិនអាចមិននិយាយអំពីបញ្ហាសមុទ្រខាងកើត និង សមុទ្រ Hua Dong ដោយមិនធ្វើយោធូបនីយកម្ម មិនគំរាមកំហែងប្រើប្រាស់អំពើហឹង្សា ឬប្រើប្រាស់អំពើហឹង្សា។ រាល់ជំលោះត្រូវដោះស្រាយដោយសន្តិវិធី និងគោរពដំណើរការទូត គតិយុត្ត។ បណ្ដាប្រទេសគប្បីអនុវត្តន៍ សេចក្តីថ្លែងការណ៍ស្តីអំពីការប្រព្រឹត្តរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) យ៉ាងពេញលេញ និងកសាងក្រមប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។ នៅក្នុងសន្និសីទនេះ បណ្ដាប្រទេសអាស៊ានក៏បានសម្ដែងនូវការគាំទ្រចំពោះជប៉ុនដើម្បីបង្កើនកិច្ចសហប្រតិបត្តិការការពារជាតិជាមួយអាស៊ានតាម "ចក្ខុវិស័យវៀងចន្ទន៍" ជាពិសេសគឺសកម្មភាពសំដៅលើកកម្ពស់សមត្ថភាពសម្រាប់បណ្ដាប្រទេសអាស៊ាន។ ស្ដីពីកិច្ចសហប្រតិបត្តិការការពារជាតិរវាងអាស៊ាននឹងជប៉ុននោះ ឧត្តមសេនីយ៍ឯកលោក Nguyen Chi Vinh បានឲ្យដឹងថា ក្នុងនាមជាអ្នកសម្របសម្រួលទំនាក់ទំនងអាស៊ាន ជប៉ុនតាំងពីខែសីហា ឆ្នាំ ២០១៨ មក នោះ វៀតណាមនឹងបន្តរួមសហការជាមួយភាគីជប៉ុន ដើម្បីបន្តអនុវត្តន៍រាល់ខ្លឹមសារសហប្រតិបត្តិការរវាងអាស៊ាន និងជប៉ុន ដោយឈរលើស្មាតីនៃឯកសារ "ចក្ខុវិស័យវៀងចន្ទន៍"រវាងរដ្ឋមន្ត្រីការពារជាតិជប៉ុន និង រដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) ។ ក្នុងឱកាសចូលរួមសន្និសីទនេះ ឧត្តមសេនីយ៍ឯក លោក Nguyen Chi Vinh បានជួបពិភាក្សាការងារជាមួយ អនុរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Ro Manabe ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ