វៀតណាមចូលរួមសន្និសីទនៃគណៈកម្មាធិការ IPU ១៣៦

(VOVworld)-ក្នុងរយៈពេល២ថ្ងៃគឺថ្ងៃទី៣០ដល់ថ្ងៃទី៣១មិនា នៅមជ្ឈមណ្ឌល
សន្និសីទអន្តរជាតិ Bangabandhu រដ្ឋធានី Dhaka ប្រទេសបង់ក្លាដែស បានប្រព្រឹត្ត
ទៅកិច្ចប្រជុំលើកទី២៥៧របស់គណៈកម្មាធិការមហាសន្និបាតអន្តរសភាពិភពលោក
 លើកទី១៣៦ (IPU ១៣៦) ក្រោមអធិបតីភាពរបស់ប្រធាន IPU លោក Saber Hossain
Chowdhary ។ ប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាវៀតណាម និងជា
សមាជិកគណៈកម្មាធិការ IPU លោក Nguyen Van Giau បានអញ្ជើញ ចូលរួមនិង
ថ្លែងមតិក្នុងកិច្ចប្រជុំនេះ។

វៀតណាមចូលរួមសន្និសីទនៃគណៈកម្មាធិការ IPU ១៣៦ - ảnh 1
គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទ (រូបថតៈ Huy Bình/Vietnam+)


        កិច្ចប្រជុំលើកនេះ បានពិភាក្សាលើបញ្ហាមួយចំនួនទាក់ទិនទៅនឹងសមាជិក
 នានានិងបទប្បញ្ញត្តិអ្នកអង្កេតការណ៍ បញ្ហាហិរញ្ញវត្ថុនិងការប្រតិបត្តិយុទ្ធសាស្ត្រ
IPU ដំណាក់កាល២០១៧-២០២១ផងដែរ។ អញ្ជើញថ្លែងមតិក្នុងកិច្ចប្រជុំនេះ លោក
Nguyen Van Giau បានសង្កត់ធ្ងន់ទៅលើបញ្ហាសមភាពភេទនិងគោរពសិទ្ធ របស់
នារី។ តំណាងរដ្ឋភាវៀតណាមរូបនេះបានឲ្យដឹងថា ក្នុងឆ្នាំកន្លងទៅ IPU បាន
 សកម្មក្នុងការជម្រុញសមភាពភេទនិងផ្តល់សិទ្ធិបន្ថែមឲ្យនារី។ ប្រការនេះ រួម
ចំណែកសម្រាប់ការអភិវឌ្ឍន៍និរន្តរភាពនិងលើគ្រប់ជ្រុងជ្រោយនៅប្រទេសនីមួយៗ
និងលើពិភពលោកទាំងមូលទៀតផង។ ប្រធានគណៈកម្មាធិការកិច្ចការបរទេស
រដ្ឋសភា លោក Nguyen Van Giau បានឲ្យដឹងថា ដើម្បីរួមដំណើរជាមួយ IPU ក្នុង
ការងារប្រឆាំងបម្រែបម្រួលអាកាសធាតុនិងកាត់បន្ថយហានិភ័យនោះ វៀតណាម
បានរៀបចំសន្និសីទជំនាញមួយរបស់ IPU តំបន់អាស៊ី-ប៉ាស៊ីហ្វិក នៅទីក្រុងហូជី
មិញ ចាប់ពីថ្ងៃទី១៣ដល់ថ្ងៃទី១៥ឧសភាខាងមុខ។ លោកបានអះអាងថា វៀត
ណាម នឹងរឹតបន្តឹងកិច្ចសហប្រតិបត្តិការជាមួយគណៈលេខាធិការ IPU ដើម្បីរៀប
ចំប្រកប ដោយជោគជ័យនូវសន្និសីទពោលខាងលើ ពីនោះ ឆ្ពោះទៅការត្រៀម
រៀបចំជំនួប ពិភាក្សាឲ្យបានច្រើនថែមទៀត សំដៅចែករំលែកបទពិសោធន៍ក៏
ដូចជាដាក់ចេញ សំណើរផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ