វៀតណាមចូលរួមសន្និសីទនិងការតាំងពិពណ៌រសហគ្រាសធុន តូចនិងមធ្យមរបស់អាស៊ាន
|
វៀតណាមចូលរួមសន្និសីទនិងការតាំងពិពណ៌រក្រុមហ៊ុនតូចនិងមធ្យមរបស់អាស៊ាន (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៦ ឧសភា សន្និសីទនិងការតាំងពិពណ៌រសហគ្រាសធុន តូចនិងមធ្យមអាស៊ាន (ASSC) ឆ្នាំ ២០១៥ បានបើកនៅទីក្រុង Kuala Lumpur ម៉ាឡេស៊ីដោយប្រធានបទ “អង្គភាពអាជីវកម្មមួយ-សហគមន៍មួយ”។
ព្រឹត្តិការណ៍នេះបានទាក់ទាញការចូលរួមរបស់សហគ្រាធុនតូចនិងមធ្យមនៃ
ប្រទេសអាស៊ាននានា ក្នុងនោះ មានអង្គភាពអាជីវកម្មម៉ាឡេស៊ីចំនួន ២ រយ។
មុននោះ វេទិការថ្នាក់រដ្ឋមន្ត្រីពាណិជ្ជកម្មនិងឧស្សាហកម្មនៃបណ្ដាប្រទេសអាស៊ាន
ត្រូវបានរៀបចំឡើង។ គណៈប្រតិភូវៀតណាម ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួង
ឧស្សាហពាណិជ្ជកម្ម លោក Nguyen Cam Tu បានចូលរូមការសន្ទនានៅសន្និសីទ
លើកនេះ។ លោក Nguyen Cam Tu បានឲ្យដឹងថា៖ ក្នុងរយៈពេលកន្លងទៅ រដ្ឋាភិបាលវៀតណាមយល់ច្បាស់នូវសារៈសំខាន់នៃការអភិវឌ្ឍន៍សហគ្រាស
ធុនតូចនិងមធ្យមចំពោះខឿនសេដ្ឋកិច្ច ជាពិសេសក្នុងពេលទីផ្សាររួមអាស៊ាន
នឹងត្រូវបានបង្កើតនាចុងឆ្នាំ ២០១៥។ ទន្ទឹមនឹងនោះ រដ្ឋាភិបាលមានគោល
បំណងកសាងគ្រឹះស្ថានគត្តិយុត្តិខ្លាំងក្លាស្តីអំពីការជួយឧបត្ថម្ភសហគ្រាស
ធុនតូចនិងមធ្យមតាមរយៈការផ្តើមគំនិតកសាងច្បាប់ជួយឧបត្ថម្ភសហ
គ្រាសធុនតូចនិងមធ្យមឆ្នាំ ២០១៦៕