វៀតណាមចូលរួមសន្និសីទប្រចាំឆ្នាំរបស់ក្រុមប្រឹក្សាភិបាល IFAD
(VOVworld)-សន្និសីទប្រចាំឆ្នាំលើកទី៤០របស់ក្រុមប្រឹក្សាភិបាលនៃមូលនីធិ
អភិវឌ្ឍន៍កសិកម្មអន្តរជាតិ (IFAD) បានប្រារព្ធនាព្រឹកថ្ងៃទី១៤កុម្ភៈនៅទីក្រុង
Rome ប្រទេសអ៊ីតាលី។ ចូលរួមក្នុងសន្និសីទនេះ មានវត្តមានថ្នាក់ដឹកនាំ IFAD
ថ្នាក់ដឹកនាំ ប្រទេសជាច្រើននិងអង្គការអន្តរជាតិមួយចំនួនរួមទាំងសមាជិក
IFAD ចំនួន ១៧៦ ទៀតផង។ គពណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទ
នេះរួមមានសមាជិក៥នាក់ ដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុវៀតណាម
លោក Tran Xuan Ha។
នៅក្នុងសន្និសីទលើកនេះ IFAD នឹងអនុវត្តការបោះឆ្នោតជ្រើសតាំងប្រ
ធានថ្មី ។ ប្រធាន IFAD ដោយក្រុមប្រឹក្សាភិបាលដែលជាស្ថាប័នខ្ពស់បំផុតរបស់
IFAD ជ្រើសតាំងក្នុងអាណត្តិ៤ឆ្នាំ។ បច្ចុប្បន្ន IFAD មានសមាជិកចំនួន ១៧៦
ប្រទេស ជា បណ្តាប្រទេសចំណុះប្រទេសនាំចេញប្រេងរ៉ែ (OPEC) អង្គការ
សហប្រតិបត្តិការនិង អភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) និងបណ្តាប្រទេសកំពុង
អភិវឌ្ឍន៍។ វៀតណាមជា សមាជិករបស់ IFAD តាំងពីឆ្នាំ១៩៩៧៕