វៀតណាមចូលរួមសន្និសីទមន្ត្រីជាន់ខ្ពស់ G20 លើកទី ១
|
វៀតណាមចូលរួមសន្និសីទមន្ត្រីជាន់ខ្ពស់ G20 លើកទី ១ (VNA) |
(VOVworld) – ចាប់ពីថ្ងៃទី ១២ ដល់ទី ១៣ ធ្នូ ឆ្នាំ ២០១៦ នៅទីក្រុងបែកឡាំង
(អាល្លឺម៉ង់) បានប្រារព្ធឡើងសន្និសីទមន្ត្រីជាន់ខ្ពស់ (សន្និសីទ Sherpa) នៃក្រុម
បណ្ដាខឿនសេដ្ឋកិច្ចជួរមុខលើពិភពលោក (G-20) ក្រោមការធ្វើជាអធិបតី
របស់ អាល្លឺម៉ង់។ វៀតណាមត្រូវបានអាល្លឺម៉ង់ ប្រទេសជាប្រធាន G-20 អញ្ជើញ
ចូលរួម សន្និសីទកំពូល G-20 និងបណ្ដាសន្និសីទាក់ទិនរបស់ G-20 ក្នុងឋានៈ
ជាប្រទេស ប្រធាននៃសន្និសីទជាន់ខ្ពស់ APEC ឆ្នាំ ២០១៧។ គណៈប្រតិភូ
វៀតណាមដឹក នាំដោយឧបការីរដ្ឋមន្ត្រីការបរទេស លោក Vu Quang Minh
បានចូលរួម សន្និសទី Sherpa G-20 លើកនេះ។ ថ្លែងមតិនៅទីនេះ លោក Vu
Quang Minh បានលើកច្បាស់នូវប្រធានបទនិងទិសដៅអាទិភាពរបស់
វៀតណាមក្នុងឆ្នាំ APEC ២០១៧ ហើយផ្តើមឡើងខ្លឹមសារអាទិភាពដែល
APEC ឆ្នាំ ២០១៧ និង G-20 ២០១៧ អាចសហការអនុវត្ត សង្កត់ធ្ងន់ទៅ
លើការបង្កើនកិច្ចសហប្រតិបត្តិការជា មួយគ្នារវាងយន្តការ G-20 និង
APEC ក្នុងបញ្ហាអភិវឌ្ឍន៍ដែលពិភពលោកកំពុង ដោះស្រាយ។ រាល់ការ
ផ្តើមគំនិតនិងមតិរបស់គណៈប្រតិភូវៀតណាមនៅ សន្និសីទស្តីពីការ
ជំរុញការតភ្ជាប់សេដ្ឋកិច្ចពាណិជ្ជកម្មសកលនិងតំបន់ការទប់ទល់ នឹង
បំរ៉ែបំរួលអាកាសធាតុ ការធានាសន្តិសុខស្បៀងអាហារ ជាដើម សុទ្ធតែ
ទទួលបានការគាំទ្រពីអាល្លឺម៉ង់និងអង្គសន្និសីទទាំងឡាយ៕